សិល្បៈ

ខ្ញុង សម្រាលកូនមុនខែ ព្រោះតែមូលហេតុមួយនេះ?

BY
Khmernote Media
June 19, 2020

តារាកំប្លែងល្បីឈ្មោះ២ដួង បានរៀបការជាមួយគ្នាគឺអ្នកនាង ខ្ញុង និងលោក កៃដ រហូតមកទល់នឹងពេលនេះពួកគេបានមានកូនជាមួយនឹងគ្នាដែលជាកូនដំបូងជាមួយគ្នា។ អ្វីដែលអ្នកនាង ខ្ញុង កំពុងបារម្ភនោះគឺនាងត្រូវកើតកូនមុនខែ ដែលពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យ។ មូលហេតុមួយដែលធ្វើអោយតារាកំប្លែងរូបនេះត្រូវសម្រាលកូនមុនខែកំណត់ អាចមកពីនាងធ្វើការធ្ងន់ និងគិតច្រើន ហើយអ្នកនាង ខ្ញុង បានរៀបរាប់នៅលើ Facebook នាងថា៖ “ខុសមកពីម៉ាក់ ធ្វើការច្រើន ធ្វើការធ្ងន់ គិតច្រើន មែនទេ បានក្លាយទៅជាចឹង រឹងមាំឡើងណាកូន”

គួរបញ្ជាក់ផងដែរថា អ្នកនាង ខ្ញុង ដែលមានឈ្មោះពិត ស្រេង សុកាន់ដា គឺជាតារាកំប្លែងល្បីឈ្មោះប្រចាំក្រុមនាយពែកមី ហើយក្រៅពីអាជីពជាអ្នកសិល្បៈនាងក៏មានមុខរបរផ្ទាល់ខ្លួនផងដែរ គឺលោក សាច់ក្រក និងគ្រឿងសំអាងជាដើម៕

Share This Post: