កសិករអាយុ ៦០ឆ្នាំ រលឹមតិចៗទៅឃ្វាលគោ ឲ្យចូលរោងវិញ ស្រាប់តែរន្ទះបាញ់ចំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពិនិត្យឃើញខ្លោចឆេះត្រង់ជើងសក់ និងមានស្នាមឆេះចំទ្រូង និងត្រង់ពោះ
ក្រុងតាខ្មៅ៖ ករណីរន្ទះបាញ់(ស្លាប់) កើតហេតុថ្ងៃទី ១៦.០៦.២០២០វេលាម៉ោង ១៨:០០នាទី ចំណុចកើតហេតុ វាលបឹងឈូក ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ ឆាង សុខ ភេទប្រុសអាយុ៦០ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ តាមការបំភ្លឺរបស់កូនជនរងគ្រោះឈ្មោះសុខ បញ្ញាភេទប្រុសអាយុ២៩ឆ្នាំ បានឲ្យដឹងថា៖នៅថ្ងៃទី១៦.០៦.២០២០វេលាម៉ោង១៤.៣០នាទីជនរងគ្រោះ បានទៅរោងគោនៅជិតបឹងឈូកដើម្បីលែងគោ ឲ្យស៊ីស្មៅ ទៅជាមួយកូនប្រុស០២ នាក់និងចៅស្រី១នាក់។
លុះវេលាម៉ោង១៦.០០នាទីថ្ងៃខែឆ្នាំដដែល ដោយមានភ្លៀងធ្លាក់ រលឹមតិចៗ ជនរងគ្រោះនិងកូន២នាក់ និងចៅស្រី បានចុះទៅឃ្វាលគោ ឲ្យចូលរោងវិញ ដោយនៅចំងាយ៥ម៉ែត្រទៅ៦ម៉ែត្រ ពីជនរងគ្រោះស្រាប់តែមានរន្ទះបាញ់ ចំជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះដេក ដួលនៅលើដីភ្លាមៗ ឃើញដូចនេះក៏បាននាំគ្នាដឹកជនរងគ្រោះទៅពេទ្យភូមិនៅព្រែកហូរ ឲ្យជួយមើល ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចទើបរាយការណ៍ ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យអាជ្ញាធរ ឃើញថាសាកសព មានស្នាមខ្លោចឆេះត្រង់ជើងសក់ខាងធ្វេង និងមានស្នាមឆេះចំទ្រូង និងត្រង់ពោះ ។ តាមការពិនិត្យរបស់សមត្ថកិច្ច ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ និងគ្រូពេទ្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារ រន្ទះបាញ់ ។ សាកសព បានប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

