ជនសង្ស័យជំនាញលួច ឆ្កឹះសោរចាក់ច្រវ៉ាក់ និងកាច់សោរកម៉ូតូ ត្រូវបានសមត្ថកិច្ចក្របួចបាន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួច ឆ្កឹះសោរចាក់ច្រវាក់ និងកាច់សោរកម៉ូតូ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២និង២៩នាទី ត្រង់ចំណុច ខាងមុខក្លីនិចឯកជនខ្មែរឃីតផ្លូវ២១៧ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សុខ ជា ហៅ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅលើគំនរសម្រាមស្ទឹងមានជ័យ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូហុងដាឃ្លីកពណ៌ស របស់ជនរងគ្រោះតែម្នាក់ឯង រួចយកទៅលក់ឱ្យអ្នកទិញឈ្មោះ តាចិញ្ចើមក្រាស់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ តម្លៃ៥០០ដុល្លារអាមេរិក នៅម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រាកដមែន ៕







ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ