ក្រោយដាក់ពាក្យប្តឹង តារាចម្រៀង ម៉េង កែវពេជ្ជតា ទៅតុលាការរួច លោកជំទាវ ហង្ស បូរី បង្ហោះសារចាក់ដោតមួយឃ្លា
- June 19, 2020
ក្នុងរយៈពេលមិនបានប៉ុន្មានផង តារាចម្រៀងជើងចាស់ល្បីឈ្មោះគឺអ្នកនាង ម៉េង កែវពេជ្ជតា បានរងបណ្តឹងបុគ្គលល្បីឈ្មោះ២នាក់គឺលោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ ហង្ស បូរី ដោយក្នុងនោះដែរពួកគាត់ប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ ក្នុងនោះដែរក្រោយដាក់ពាក្យបណ្តឹងរួច នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ហង្ស បូរី បានបង្ហោះចាក់ដោតមួយឃ្លានៅលើ facebook ថា៖

“គ្មានសិទ្ធិហាមឃាត់មិនឲ្យគេស្តាប់រឿងអាស្រូវរបស់យើង បើមិនចង់ឲ្យគេឮ ឬស្តាប់រឿង អាស្រូវរបស់យើង លុះត្រាតែយើងកុំប្រព្រឹត្ត កុំអួតក្អេងក្អាង ដំរីងាប់ យកចង្អេរមកបាំង យើងបាំងមិនជិតទេ ខំលាក់បាំងកាន់តែខ្លាំង ភស្តុតាងកាន់តែអណ្តែកឡើង ព្រោះតែគេស្អប់ខ្ពើមនិងសំដីក្អេងក្អាងរបស់យើង ទើបគេខំស្វែងរកភស្តុតាង មកបង្ហាញយើងវិញតាមរយ: សម្តីមាត់អត់គម្របរបស់យើងតែប៉ុណ្ណោះ យល់? សម្រាប់ខ្ញុំវិញមានភស្តុតាងគ្រប់គ្រាន់បើសិនជាខ្ញុំបានដាក់ពាក្យបណ្តឹងហើយខ្ញុំបានពិនិត្យទៅលើអង្គហេតុច្បាស់លាស់ ហើយ ធាតុផ្សំបទល្មើសនោះមានចែងក្នុងក្រមព្រហ្មទណ្ឌ ត្រងចំណុចមាត្រាណាមួយ ដែលល្មមនិងដេរមាត់សំអុយរបស់អ្នកណាមួយ ។“

- Share This Post:






