ចន ច័ន្ទលក្ខិណា ខ្លោចចិត្តអាណិតក្មួយប្រុសទោះ លាចាកលោកទៅហើយ ក៏អតីតភរិយាមិនអោយកូនមកជួបមុខឪពុកជាលើកចុងក្រោយ
- June 20, 2020
កាលពីពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានជួបទុក្ខធំក្រោយពេលដែលក្មួយប្រុសជាទីស្រលាញ់របស់នាងបានលាចាកលោកនេះទៅ ហើយអ្វីដែលធ្វើអោយតារាសម្តែងជើងចាស់រូបនេះកាន់តែខ្លោចចិត្តនោះគឺ អតីតក្មួយថ្លៃស្រីរបស់នាង មិនអោយកូនស្រីមកជួបមុខឪពុកជាលើកចុងក្រោយនោះឡើយ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសាររៀបរាប់នៅលើបណ្តាញសង្គម ទាំងឈឺចាប់ថា៖

“នាងពង្រាត់ពង្រាស់ឪពុកកូនគេមិនអោយជួបគ្នាសូម្បីតែថ្ងៃចុងក្រោយមុនរូបកាយក្មួយប្រុសខ្ញុំចូលទៅនៅក្រោមធរណី សូមអោយនាងទទួលយកផលកម្មដែលនាងសាងមកលើក្មួយខ្ញុំទៅចុះ។ នាងពិតជាស្រីសាហាវដែលខ្ញុំនឹកស្មានមិនដល់ កន្លងមកពេលនាងចូលក្នុងគ្រួសារខ្ញុំគឺខ្ញុំជាអ្នកគាំទ្រនិងតែងកាន់ជើងនាងគ្រប់ពេលក្នុងនាមនាងជាក្មួយថ្លៃ ហើយខ្ញុំតែងជួយដោះស្រាយបញ្ហាអោយនាង ស្តាប់នាងនិយាយដើមអាក្រក់ពីក្មួយៗខ្ញុំផ្សេងៗទៀតដែលនាងមិនពេញចិត្ត ហើយតែងលើកទឹកចិត្តនាងគ្រប់ពេល មិនថារឿងផ្ទាល់ខ្លួន ឬ ការពិភាក្សាការរកសុីរបស់នាងនោះទេ តែពេលនេះនាងជាមនុស្សអាក្រក់បំផុតសំរាប់ខ្ញុំ បើនាងបែកគ្នាហើយស្អប់ក្មួយខ្ញុំក៏គួរនាងមានខួរក្បាលនឹកឃើញពីទង្វើល្អរបស់ខ្ញុំធ្វើទៅលើនាង តែងនៅខាងនាង ហើយ ខំជួយផ្ចុងផ្តើមនិងសម្របសម្រួលស្នេហាលើកដំបូងរបស់នាងដែលមានចម្រូងចម្រ៉ាសរវាងបងស្រីខ្ញុំនិងឪពុកម្តាយនាង ព្រោះក្មួយប្រុសគេមកអង្វរខ្ញុំអោយជួយសម្រួល ព្រោះគេស្រលាញ់នាងដូច្នេះខ្ញុំបំពេញសេចក្តីស្នេហាអោយនាងនិងក្មួយខ្ញុំបានរៀបការដូចបំណង ហើយនាងក៏មានវត្តមានក្នុងការមកអង្វរកខ្ញុំដែរ ខ្ញុំស្តាយដែលខំជួយរៀបចំពិធីមង្គលការអោយនាងយ៉ាងមានកិត្តិយសទាំងនៅស្រុក និង ទីក្រុងភ្នំពេញ។

ចិត្តដែលខ្ញុំស្រលាញ់នាងពេលនាងចូលមកធ្វើជាក្មួយថ្លៃខ្ញុំ ហើយនាងធ្លាប់ពោលពាក្យថាគោរពស្រលាញ់អុីជាងគេ តែធាតុពិតនាងធ្វើអោយខ្ញុំនឹកស្មានមិនដល់ពីចរិតរបស់នាង។ សពហែរយកទៅបញ្ចុះកាត់មុខផ្ទះនាង ហើយបញ្ចុះនៅជិតផ្ទះនាង តែនាងនៅតែមិនយកកូនស្រីមកអោយមើលមុខឪពុកជាលើកចុងក្រោយ នាងឯងជាស្រីដែលសាហាវណាស់។ តាំងពីនាងលែងលះជាមួយក្មួយប្រុសខ្ញុំមក នេះជាលើកទីមួយហើយដែលខ្ញុំនិយាយពីនាង សូម្បីកន្លងមកខ្ញុំនៅតែធ្វើល្អគិតល្អពីនាង។ នាងឯងដឹងទេ ថាមួយរយះនេះក្មួយខ្ញុំកាន់តែពិបាកចិត្តពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែគេមិនបានជួបកូន? សូមនាងរស់សោយសុខលើគំនរទុក្ខរបស់សពឪពុកកូនស្រីនាងទៅចុះ”




- Share This Post:






