កូវីដ-១៩
សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២១៨នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
BY autoadmin
June 20, 2020
សាំងហ្គាពួរបានរាយការណ៍ករណ៍ថ្មីចំនួន ២១៨ គិតត្រឹមថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបនៃអ្នកឆ្លង COVID-19 បានកើនឡើងដល់ ៤១,៨៣៣នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ករណីថ្មីៗចុងក្រោយនេះរួមបញ្ចូលទាំងករណីក្នុងសហគមន៍ចំនួន ២នាក់ ហើយក្រៅពីនោះសុទ្ធតែជាករណី ដែលមកពីពលករដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។

ថ្វីបើករណីថ្មីៗនៅមិនទាន់ធូរស្រាយ ប៉ុន្តែចំនួនស្លាប់ដោយសារជំងឺ COVID-19 សម្រាប់ប្រទេសមួយនេះ គឺនៅតែរក្សាត្រឹម ២៦ នាក់ដដែល។ គិតត្រឹមថ្ងៃសុក្រនេះអ្នកជំងឺ ៣៣,៤៤៩នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះវិញ។ ដូច្នេះសាំងហ្គាពួរនៅសល់អ្នកជំងឺប្រមាណ ២១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះមាន ២នាក់ ស្ថិតនៅក្នុងបន្ទប់ ICU ខណៈ ៧,៩១៨នាក់ កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសហគមន៍៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times