ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញគេនិយមជិះកង់ហាត់ប្រាណច្រើន ហើយកង់មានតម្លៃថ្លៃៗ បែកគំនិតលួចកង់គេយកទៅលក់ ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media June 20, 2020
    ឃើញគេនិយមជិះកង់ហាត់ប្រាណច្រើន ហើយកង់មានតម្លៃថ្លៃៗ បែកគំនិតលួចកង់គេយកទៅលក់ ត្រូវសមត្ថកិច្ចក្របួចជាប់

    រាជធានីភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច (លួចកង់) ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ៩៤ ផ្លូវលេខ១៣៨ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៤៤ ផ្លូវលេខ១២២ ក្រុមទី៣៨ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទី ។

    មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ហែម រ៉ៃយ៉ា ហៅរ៉ៃយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល មិនស្គាល់លេខផ្លូវ លេខ២៦៥សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងទឹកនោម) ។ ចំណែកឯជនរងគ្រោះឈ្មោះ ទឹម សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវលេខ៩៥កែងផ្លូវលេខ៣៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    វត្ថុតាងរួមមាន៖ កង់មួយគ្រឿងម៉ាកស្កុត ពណ៌ខ្មៅលាយទឹកក្រូច (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ ហែម រ៉ៃយ៉ា បានលួចយកទៅ) សមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនជនរងគ្រោះឈ្មោះ ទឹម សារ៉ាត់ វិញដោយមានការអនុញ្ញាតពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

    បច្ចប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay