ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វីដេអូស្តែងៗអ្នកដំណើរថតបាន រថយន្ត Lexus RX330 បើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនបើករត់គេចខ្លួន

    BY Khmernote Media June 20, 2020
    វីដេអូស្តែងៗអ្នកដំណើរថតបាន រថយន្ត Lexus RX330 បើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនបើករត់គេចខ្លួន

    រាជធានីភ្នំពេញ៖ (បឋម) កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូមួយ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តបង្ហាញពីទិដ្ឋភាពរថយន្តស៊េរីទំនើបម៉ាក Lexus RX 330 ពណ៌ស មួយគ្រឿង បានបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង។

    ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង២៦នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើយោងតាមវិដេអូកាមេរ៉ាសុវត្ថិភាពក្នុងឡានដែលបានបង្ហោះ។ ទាក់ទងនឹងករណីម្ចាស់រថយន្ត Lexus RX 330 បើកបំបុកមន្ត្រីនគរបាលចរាចរណ៍នោះ យើងមិនទាន់បានដឹងច្បាស់ថាមកពីមូលហេតុអ្វីនោះទេ ហើយសមត្ថកិច្ចបានចាប់បានឬនៅទេ សូមបងប្អូនរងចាំតាមដានព័ត៌មានពីអាជ្ញាធរ ពេលក្រោយទៀត៕ ប្រភពវិដេអូ ៖ សារិទ្ធ តន្រ្តីសម័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay