ព័ត៌មានជាតិ
សូមប្រយ័ត្ន! ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំដើមឈើសង្កត់ម៉ូតូកង់៣ មួយគ្រឿង
BY Khmernote Media
June 20, 2020
ខណៈពេលនេះភ្លៀងកំពុងតែធ្លាក់នៅតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ ហើយសាលាខណ្ឌទួលគោកបានស្នើឲ្យបងប្អូនធ្វើដំណើរតាមដងផ្លូវមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ស្របពេលភ្លៀងកំពុងធ្លាក់ខ្លាំង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នេះដោយលាយឡំជាមួយខ្យល់បក់ បណ្ដាលឲ្យដើមឈើមួយដើមបានរលំសង្កត់ទៅលើម៉ូតូកង់៣មួយគ្រឿង នៅចំណុចផ្លូវ២៣០ បណ្ដាលឲ្យរងការខូចខាត។ ពេលនេះអាជ្ញាធរមានសមត្ថកិច្ចកំពុងតែអន្តរាគមន៍នៅកន្លែងកើតហេតុ៕

ប្រភព៖ សាលាខណ្ឌទួលគោក