នេះហើយជាម្ចាស់ឡាន Lexus RX400h ដែលបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនបើករត់គេចខ្លួន , សមត្ថកិច្ចឃាត់ខ្លួន និងកំពុងធ្វើការសួរនាំ
កាលពីល្ងាចមិញនេះមានការចែកចាយតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូមួយ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តបង្ហាញពីទិដ្ឋភាពរថយន្តស៊េរីទំនើបម៉ាក Lexus RX400h ពណ៌ស មួយគ្រឿង បានបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង២៦នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឥលូវនេះលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងពីការឃាត់ខ្លួនម្ចាស់រថយន្ត Lexus RX400h ពណ៌ស ខាងលើបានតាំងពីយប់មិញ។

លោកផែង វណ្ណៈ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង នគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកចរាចរណ៍ បានអោយដឹងថា រថយន្ដ Lexus RX 400h ដែលបេីកបំបុកមន្ត្រីនគរបាលចរាចរណ៍ នៅរង្វង់មូល ចោមចៅ កាលពីល្ងាចថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០ ម្សិលមិញ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហេីយ ។ ខណៈពេលនេះ សមត្ថកិច្ចកំពុងធ្វើការសួរ៕ ប្រភពរូបថត លោក ផែង វណ្ណៈ






