កាន់តែធ្ងន់! ស្លាកលេខ Lexus RX400h ពណ៌ស ដែលបុរសម្នាក់បានបើកបុកមន្ត្រីនគរបាលចរាចរណ៍នៅចោមចៅ តាមពិតជាស្លាកលេខរបស់រថយន្ដ តាកូម៉ា ដែលបានបាត់កាលពីឆ្នាំទៅ
រថយន្តស៊េរីទំនើបម៉ាក Lexus RX400h ពណ៌ស មួយគ្រឿង បានបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង២៦នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់រថយន្ត Lexus RX400h ពណ៌ស ខាងលើបានតាំងពីយប់មិញ។

ចំពោះមូលហេតុដែលបុរសខាងលើបើកឡានបំបុកសមត្ថកិច្ចរួចហើយរត់ ដំបូងគេសង្ស័យថាអាចទាក់ទងជាមួយនឹងរថយន្ត Lexus RX400h ខាងលើ ពាក់ស្លាកលេខដែលគេបាត់។ ស្លាកលេខ 2AU-2064 ភ្នំពេញ ជាស្លាកលេខរថយន្ដ តាកូម៉ា ដែលជនរងគ្រោះ បាត់កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ ឥលូវបែរជាមកពាក់នៅលេី រថយន្ត Lexus RX400h ទៅវិញ អាចជាមូលហេតុនេះហើយទើបបានជាខ្លាចមន្ត្រីនគរបាលចរាចរណ៍។ សង្ស័យតែរថយន្តអត់បង់ពន្ធនាំចូលទេ ?







ប្រភពរូបថត៖លោកផែង វណ្ណៈ