ព័ត៌មានជាតិ
រថយន្ត LEXUS RX300 បើកវ៉ាជែងរថយន្តធំ ខ្វះការប្រុងប្រយ័ត្នជ្រុលបុកបង្គោលភ្លើង ក្រឡាប់ជាច្រើនជុំ របួសជនជាតិចិន៣នាក់
BY Khmernote Media
June 21, 2020
ខេត្តកំពង់ឆ្នាំង ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានជនជាតិចិន៣នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តម៉ាក LEXUS RX300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9287 បើកទៅបុកបង្គោលភ្លើង ពេញមួយទំហឹង បណ្ដាលឲ្យក្រឡាប់ជាច្រើនជុំ ខ្ទេចរថយន្តស្ទើទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ និងយកជនរងគ្រោះទៅមន្ទីរពេទ្យ៕

ដោយ៖ បងម៉េង ខ្មែរណូត