ព័ត៌មានជាតិ
ដោយសារឆន្ទៈស្រឡាញ់ព្រៃឈេីដូចគ្នា លោកឧកញ៉ាម៉ុង ឬទ្ធី យល់ព្រមគាស់ដេីមឈេីនៅក្នុងតំបន់កសិទេសចរណ៍ម៉ុង ឫទ្ធិសែនជ័យ ជូនឯកឧត្តម ឃួង ស្រេង សម្រាប់យកទៅដាំនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ
BY Khmernote Media
June 21, 2020
យោងតាមផេកហ្វេសបុកផ្លូវការរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី លោកបានឲ្យដឹងថា ព្រឹកថ្ងៃអាទិត្យទី២១ ខែមិថុនា ឆ្នាំ២០២០ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបាននាំភរិយា កូនៗព្រមទាំងសាច់សារលោហិតមកទស្សនាតំបន់កសិទេសចរណ៍ម៉ុង ឫទ្ធិសែនជ័យ ដោយសារតែយេីងមានឆន្ទៈស្រឡាញ់ព្រៃឈេីដូចគ្នា ខ្ញុំបានយល់ព្រមអោយសាលារាជធានីភ្នំពេញបញ្ជូនអ្នកជំនាញបច្ចេកទេសមក គាស់ដេីមឈេីនៅក្នុងតំបន់កសិទេសចរណ៍ម៉ុង ឫទ្ធិសែនជ័យសម្រាប់យកទៅដាំនៅក្នុងរាជធានីភ្នំពេញ រួមមានដេីមកកោះ ផ្ចឹក ផ្ចឹករាំង ពង្រ កន្ទួតព្រៃ រការដែក ឈេីក្រម ព្រមទាំងដេីមឈេីផ្សេងៗទៀតដែលសាលារាជធានីភ្នំពេញមានតម្រូវការ ដោយមិនគិតថ្លៃ Free៕







