ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោអះអាងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុងនៅរក្សាដដែល

    BY Khmernote Media June 22, 2020
    សម្តេចតេជោអះអាងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុងនៅរក្សាដដែល

    ខេត្តកណ្ដាល៖ សម្តេចតេជោអះអាងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុងនៅរក្សាដដែល ដើម្បីបំពេញតម្រូវការដឹកជញ្ជូនក្នុងស្រុកខណៈដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល និងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថាទោះបីជារាជរដ្ឋាភិបាលមានព្រលានយន្តហោះថ្មីក៏ដោយ តែអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ នៅរក្សាទុកដដែល គ្រាន់តែមុខងារតិចជាងមុន ជាពិសេសគឺគ្មានការកាត់ពោធិ៍ចិនតុង ធ្វើជាទីក្រុងរណបនោះទេ ។

    ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ស្ថិតនៅក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ភាគខាងត្បូង រាជធានី ភ្នំពេញ សម្តេចតេជោបានមានប្រសាសន៍ថា ក្រោយបញ្ចប់ការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល គឺអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុងនៅតែរក្សាទុកដដែល សម្រាប់បម្រើវិស័យយោធា ការហោះហើរឯកជនក្នុងស្រុក ការដឹកជញ្ជូនទំនិញ និងការចុះចតរបស់គណប្រតិភូអន្តរជាតិ ។ សំឡេង«ខ្ញុំឆ្លៀតបកស្រាយបន្តិច អាចចោទជាសំនួរថាចុះបិទអាចាស់ហើយ ? បើអាថ្មីតើអាចាស់នៅធ្វើអី ? តាមការគិតជាបឋមរបស់ខ្ញុំអាចាស់ត្រូវទុកនៅជាព្រលានយន្តហោះដដែល ប៉ុន្តែមុខងាររបស់វា ទី១ជាព្រលានយោធាកងទ័ព ដែលជាព្រលានយន្តយោធាដដែល យើងមិនអាចយកព្រលានយោធាដាក់កន្លែងថ្មីទេគឺទុកនៅនោះ ទី២ ការហោះហើរផ្ទៃក្នុងដែលយើងនិងមានព្រលានយន្តហោះកាន់តែច្រើនដែលប្រជាជនកម្ពុជា មានលុយដើម្បីនិងជិះយន្តហោះ ទោះបីគាត់មានឡានទំនើបក៏ប៉ុន្តែឡានត្រូវប្រើប៉ុន្មានម៉ោង ក្នុងពេលដែលយន្តហោះទៅសៀមរាប ទៅខេត្តព្រះសីហនុ ហើយបន្តទៅយើងអាចរៀបចំនៅបាត់ដំបងអាចរៀបចំនៅខាងរតនៈគិរី នៅព្រលានយន្តហោះសម្រាប់ការហោះហើរលក្ខណៈផៃក្នុង។ ទី៣យើងប្រើសម្រាប់ការដឹកជញ្ជូន សំភារៈទំនិញតាមផ្លូវអាកាសដែលគេហៅថាកាហ្កូលដឹកចុះនៅនុង ឯចុងក្រោយប្រើប្រាស់សម្រាប់អាហ្សិតផ្លាយ ប្រាយវេតសិត គឺបានសេចក្តីថានៅក្នុងតំបន់របស់យើងគេមានយន្តហោះច្រើនណាស់ខ្វះកន្លែងដាក់ យើងអាចរៀបចំមូលដ្ឋាន គេអាចយកយន្តហោះមកផ្ញើរកន្លែងយើង បើយើងមានមូលដ្ឋានល្អ ហើយសម្រាប់ការអញ្ជើញមកដល់នៃឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជានាយករដ្ឋមន្រ្តីមកទស្សនះកិច្ចនៅកម្ពុជាគឺចុះនៅពោធិ៍ចិនតុងដដែល ។
    អញ្ចឹងគេថាពោធិ៍ចិនតុងក្លាយទៅជាទីក្រុងរណបមួយថ្មីអត់ទេ អាហ្នឹងចាំដំណាក់កាលក្រោយខ្ញុំ អ្នកណាធ្វើនាយករដ្ឋមន្ត្រីពេលនោះ » ៕


    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay