សិល្បៈ

កំសត់ណាស់! ខាត់ សុឃីម រៀបរាប់ទាំងទឹកភ្នែក ថាកូនទាំង៩នាក់ និងម្តាយ គ្មាននរណាម្នាក់ទាន់ដង្ហើមឪពុកឡើយ

BY
Khmernote Media
June 22, 2020

ដំណឹងដ៏ក្រៀមក្រំបំផុតរបស់គ្រួសារត្រកូលខាត់ ដោយសារបាត់បង់លោកឪពុកជាទីស្រលាញ់ គឺលោក លាវ ខាត់ ដែលត្រូវជាឪពុករបស់អ្នកនាង ខាត់ សុឃីម លោក ខាត់ ចំរើន និងបងប្អូន៧នាក់ផ្សេងទៀត។ ដំណឹងមរណៈភាពរបស់លោកតា លាវ ខាត់ បានធ្វើអោយសិល្បៈករ សិល្បៈការនី ជាច្រើនសម្តែងការក្រៀមក្រំ និងចូលរួមរំលែកទុក្ខតារាចម្រៀង ខាត់ សុឃីម ផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយលោក អ៉ឹម ជីវ៉ា អ្នកនាង ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែកថា កូនទាំង៩នាក់ រួមទាំងម្តាយរបស់នាង គ្មាននរណាម្នាក់មកទាន់ដង្ហើមរបស់ឪពុកឡើយ ហើយអ្នកនាងបានរៀបរាប់ដែរថា លោកឪពុករបស់នាង ជាមនុស្សចិត្តធម៌ តែងប្រៀនប្រដៅកូនអោយធ្វើតែអំពើល្អៗ ហើយគាត់មិនដែលអោយកូនលំបាកឡើយ។ សូមទស្សនាវិដេអូបទសម្ភាសន៍រវាងលោក អ៉ឹម ជីវ៉ា និង អ្នកនាង ខាត់ សុឃីម នៅខាងក្រោមនេះ៕

Share This Post: