ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិនបើករថយន្តស៊េរីទំនើប PORSCHE កៀរកង់បីឥណ្ឌា ចុងក្រោយសង១០ដុល្លារបញ្ចប់រឿង

    BY Khmernote Media June 22, 2020
    ចិនបើករថយន្តស៊េរីទំនើប PORSCHE កៀរកង់បីឥណ្ឌា ចុងក្រោយសង១០ដុល្លារបញ្ចប់រឿង

    រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក PORSCHE រេចង្កូតទៅកៀរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ខណៈកំពុងបើកស្របទិសដៅគ្នាបណ្តាលឲ្យរងរការខូចខាតបន្តិចបន្តួចទាំងសងខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចមុខស្ថានីយប្រេងឥន្ទនៈកាល់តិច ស្តុបបូកគោ តាមផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GL-9541 ធ្វើដំណើរទៅដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-0099 បើកបរដោយបុរសជនជាតិចិនម្នាក់ បានធ្វើដំណើរមកពីក្រោយ ហើយបានរេចង្កូតមកខាងស្តាំដៃ កៀរកង់បីឥណ្ឌាខាងមុខផ្នែកខាងឆ្វេង បណ្ដាលឲ្យរងរការខាងមុខបន្តិចបន្តួច។ ចំណែករថយន្តរឆ្កូតទ្វារខាងមុខផ្នែកខាងស្ដាំផងដែរ បង្កការភ្ញាក់ផ្អើ ដល់ប្រជាពលរដ្ឋចោមរោមពេញកន្លែងកើតហេតុផងដែរ ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយក៏មានតំណាងខាងភាគីជនជាតិចិន ចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីជនជាតិចិនបានចេញសំណងចំនួន ១០ដុល្លារ ទៅឲ្យខាងភាគីកង់បីឥណ្ឌា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay