ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីកម្រ! អ៊ុំប្រុសម្នាក់ ចុះងូតទឹកស្រះមួយនៅជាយទីក្រុងភ្នំពេញ ឈ្លើងចូលរុន្ធបង្ហួរនោម, គាត់បានចាប់ តែវាដាច់ជា ២ កំណាត់ មួយកំណាត់ចូលរហូតដល់ប្លោកនោម…

    BY Khmernote Media June 22, 2020
    ករណីកម្រ! អ៊ុំប្រុសម្នាក់ ចុះងូតទឹកស្រះមួយនៅជាយទីក្រុងភ្នំពេញ ឈ្លើងចូលរុន្ធបង្ហួរនោម, គាត់បានចាប់ តែវាដាច់ជា ២ កំណាត់ មួយកំណាត់ចូលរហូតដល់ប្លោកនោម…

    យោងតាមហ្វេសបុកផេករបស់មន្ទីរពេទ្យកាល់ម៉េត្រ បានបង្ហោះឲ្យដឹងពីករណីកម្រមួយដែលឈ្លើងបានចូលក្នុងបង្ហួរនោមរបស់អ៊ុំប្រុសម្នាក់ បន្ទាប់ពីគាត់ចុះងូតទឹកស្រះ។ ខាងមន្ទីរពេទ្យបានសរសេររៀបរាប់ថា៖ ជាករណីកម្ររមួយ បានកើតឡើងលើអ៊ំប្រុសម្នាក់ ដោយគាត់មានការឈឺចាប់ខ្លាំង ហើយនោមមកឈាមរហូត។ បន្ទាប់ពីការមកដល់មន្ទីរពេទ្យ និងបានសួរនាំលោកអ៊ំ កើតមានអាការៈនេះបន្ទាប់ពីគាត់ចុះងូតទឹកស្រះមួយនៅជាយទីក្រុងភ្នំពេញ ដោយមានឈ្លើងចូលតាមរុន្ធបង្ហួរនោម និងគាត់បានចាប់ តែវាដាច់ជា2កំណាត់ មានមួយកំណាត់ចូលក្នុងបង្ហួរនោមខាងក្រៅរបស់គាត់។

    ដោយបានប្រើឧបករណ៍ទំនើប cystoscopie ឆ្លុះមើល គ្រូពេទ្យបាន៖
    – ឈ្លើងក្នុងបង្ហួរនោមខាងក្រៅ(ប្រដាប់ភេទ)គាត់រហូតដល់ប្លោកនោម។
    – ប៉ូមយកឈាមកកចេញបាន 500ml
    – ហើយឃើញមានរបួសដោយឈ្លើងខាំតូចៗ 2ទៅ3mm ចំនួន5កន្លែង
    – យើងបានដុតនឹង Resectoscope bipolar ដើម្បីឃាត់ឈាម ហើយបានចាប់យកឈ្លើងចេញបានដោយសុវត្ថិភាព។ អ្នកជំងឺបានស្រួលខ្លួនលែងមានការឈឺចាប់ លែងនោមឈាម ក៏ត្រលប់ទៅផ្ទះថ្ងៃបន្ទាប់។

    សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទៅលេង ឬចុះងូចទឹក ជាពិសេសក្នុងវដូវវស្សានេះ ព្រោះសម្បូរទៅដោយពពួកសត្វទាំង ដូច្នេះបើលោកអ្នកមានអាការៈដូចដែលបានលើកឡើង សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព៕ ប្រភព៖ Calmette Hospital

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay