ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្តាយមីង នារីរងគ្រោះដែលត្រូវប្តីយកកាំបិតស្នៀតមកចាក់បណ្តាលឲ្យស្លាប់ បានផ្តាំថា ” បេីកូនប្រាប់ថាយកប្ដីម្នាក់នឹងលែងកេីត មិនបាច់បង្រួបបង្រួមទេកុំអោយស្ដាយក្រោយដូចក្រុមគ្រួសាររបស់ខ្ញុំ”

    BY Khmernote Media June 23, 2020
    ម្តាយមីង នារីរងគ្រោះដែលត្រូវប្តីយកកាំបិតស្នៀតមកចាក់បណ្តាលឲ្យស្លាប់ បានផ្តាំថា ” បេីកូនប្រាប់ថាយកប្ដីម្នាក់នឹងលែងកេីត មិនបាច់បង្រួបបង្រួមទេកុំអោយស្ដាយក្រោយដូចក្រុមគ្រួសាររបស់ខ្ញុំ”

    ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្តីចាក់សម្លាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩ និង២០នាទី ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ម្តាយមីងរបស់នារីរងគ្រោះបានបង្ហោះនៅលើហ្វេសបុកដែលមានឈ្មោះ ម៉ាក់ ស្រីពេជ្យ បានរៀបរាប់អមជាមួយនឹងរូបថតរបស់ក្មួយស្រីដែលត្រូវឃាតករចាក់សម្លាប់ថា៖

    “ទិដ្ឋភាពដែលក្រុមគ្រួសារខ្ញុំទទួលយកមិនបាន សូមផ្ដាំបងប្អូនថាបេីកូនប្រាប់ថាយកប្ដីម្នាក់នឹងលែងកេីត មិនបាច់បង្រួបបង្រួមទេកុំអោយស្ដាយក្រោយដូចក្រុមគ្រួសាររបស់ខ្ញុំ បាត់បង់សមាជិកជាទីស្រលាញ់ហេីយមានវិបដិសារីទៀត(ស្ដាយក្រោយ)”។

    គួរបញ្ជាក់ថាជនរងគ្រោះឈ្មោះ លាង ផល្លា ភេទស្រី អាយុ២៣ឆ្នាំ ចំណែកឯជនសង្ស័យឈ្មោះ សុខលី សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ (កំពុងរត់គេចខ្លួន) អ្នកទាំងពីរស្នាក់នៅក្នុងភូមិសង្កាត់ខាងលើ។ នៅមុនពេលកើតខាងលើ ជនរងគ្រោះបានមកពីធ្វើការរោចក្រ រួចហើយក៏ងូតទឹក បន្ទាប់មកហាលខោអាវ ហើយស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឲ្យស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នជនដៃដល់ដែលជាប្តីត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay