ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពីនារីលក់បាយ​ស្រូប ប្រែខ្លួនជាអ្នកមាន សល់លុយជិតខ្ទង់លានដុល្លារ ដោយសារអាជីវកម្មតាម អនឡាញ

    BY Khmernote Media June 23, 2020
    ពីនារីលក់បាយ​ស្រូប ប្រែខ្លួនជាអ្នកមាន សល់លុយជិតខ្ទង់លានដុល្លារ ដោយសារអាជីវកម្មតាម អនឡាញ

    ភ្នំពេញ៖ អ្នកស្រីអៀង ស៊ីណា គឺជាតំណាងចែកចាយ របស់ក្រុមហ៊ុនរួយ ដែលបច្ចុប្បន្ននេះអ្នកស្រី បានរីកចម្រើននឹងមានលុយច្រើនគួរសម បន្ទាប់ពីចូលធ្វើជាតំណាង ចែកចាយរបស់ក្រុមហ៊ុនរួយ តែទម្រាំតែអ្នកស្រី មានថ្ងៃនេះ គឺអ្នកស្រីធ្លាប់ជួប នៅទុក្ខលំបាកច្រើនមែនទែន។ តាមរយៈបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានក្នុងស្រុក អ្នកស្រី អៀង ស៊ីណា បានបង្ហើបពីសាវតារបស់ខ្លួនថា មុននឹងអ្នកស្រីចូលធ្វើជា តំណាងចែកចាយ របស់ក្រុមហ៊ុនរួយ គឺអ្នកស្រី គឺជាអ្នកលក់បាយម្នាក់ នៅក្នុងភ្នំពេញ។

    អ្នកស្រីក៏បានបន្តទៀតថា នៅក្នុងអំឡុងពេល នឹងជីវភាព របស់អ្នកស្រី ពិតជាលំបាកខ្លាំងណាស់ ព្រោះមិនសូវរកចំណូលបាននោះទេ ហើយថែមទាំងហត់ទៀត ព្រោះត្រូវលក់បាយផង ត្រូវចាប់ទឹកកកអោយភ្ញៀវផង ដោយកាលនោះ អ្នកស្រីបានលក់បាយហើយ ក៏ត្រូវលើកទឹកកកអោយភ្ញៀវផងដែរ ព្រោះកាលនោះគ្មានម៉ាស៊ីនទំនើប អ្វីនោះទេគឺត្រូវយកដុំទឹកកមកវាយឱ្យម្មត់ដោយដៃខ្លួនឯងផ្ទាល់តែម្តង។

    នៅពេលដែលអ្នកស្រី បានលក់បាយផង ចាប់ទឹកកកដាក់អោយភ្ញៀវផង គឺធ្វើអោយអ្នកស្រី ហត់ខ្លាំងណាស់ ហើយថែមទាំងមានរូបរាងអាក្រក់ទៀតផង ព្រោះត្រូវលក់ដូរជារៀងរាល់ថ្ងៃគ្មានពេលថែសម្រស់ខ្លួនឯងនោះទេ ហើយម្នាក់ៗតែងតែហៅគាត់ថានារីសាច់ដុំ ព្រោះសាច់នឹងរូបរាងគាត់គឺដូចមនុស្សប្រុសបេះដាក់ ដោយសារតែការហត់់ពីការងារពេកនិងគ្មានពេលថែរសម្ភស្សរបស់គាត់ ។

    អតីតនារីសាច់ដុំរូបនេះ ក៏បានបន្ថែមទៀតថា នៅថ្ងៃមួយពេលដែលលោកស្រី បានសម្រាកពីការលក់ បាយបន្តិចលោកស្រីក៏បានអូសទូរស័ព្ទ មើលក៏ឃើញក្រុមហ៊ុនរួយ រើសតំណាងចែកចាយដោយចំណាយដើមទុនត្រឹមតែ ១៥៦ ដុល្លារប៉ុណ្ណោះ។ ដោយឃើញបែបនេះ ហើយអ្នកស្រីគិតថា ចង់សាកលក់នៅក្រុមហ៊ុនរួយម្តង ក្រែងលោអាចកែប្រែនូវជីវិតគាត់ខ្លះ ភា្លមៗនោះគាត់ក៏បានចូលធ្វើជាតំណាងចែកចាយ នៅក្រុមហ៊ុនរួយភ្លាម។

    អំឡុងពេលលក់ដំបូងពិបាកវេទនាណាស់ ត្រូវប្តីនិងម្តាយព្រមទាំងញាតិមិត្តជិតខាងមិនពេញចិត្ត ថាលក់ឡេគ្មានអនាគតទេ តែដោយសារផ្លូវចិត្ត អ្នកស្រីរឹងមាំ បូកផ្សំការរៀនព្រឹងផ្លូវចិត្ត ពីម៉ែរួយត្រឹមតែជិត ២ឆ្នាំ អ្នកស្រី ស៊ីណា សល់លុយដល់ទៅជិត មួយលានដុល្លា ពិតជាមានអភិនិហាជីវិតពេលនេះ ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស មានមុខមាត់ស្រស់ស្អាត កេរ្តិ៍ឈ្មោះក្នុងសង្គមនិងទទួលបានការសសើរពីអ្នកជុំវិញខ្លួនដែលមិនគួរអោយជឿ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីបានក្លាយជាគ្រូចែករំលែកនិងបង្រៀនផ្លូវចិត្តដ៏ល្បីឈ្មោះមួយរូបផងដែរ គេហៅថាអ្នកគ្រូ ស៊ីណា ប្រសិនបើបងប្អូន ចង់ទទួលបានការចែករំលែកល្អៗពីអ្នកគ្រូអាចទៅតាម Facebook Page : Madam Sina៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay