ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តស៊េរីទំនើបម៉ាក​ Hummer បើកបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់បានស្លាប់ ហើយរថយន្តរត់គេចខ្លួនបាត់ស្រមោល សល់តែស្លាកលេខនៅកន្លែងកើតហេតុ

    BY Khmernote Media June 23, 2020
    រថយន្តស៊េរីទំនើបម៉ាក​ Hummer បើកបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់បានស្លាប់ ហើយរថយន្តរត់គេចខ្លួនបាត់ស្រមោល សល់តែស្លាកលេខនៅកន្លែងកើតហេតុ

    រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡេីងដោយរថយន្ត Hummer ពាក់ស្លាកលេខភ្នំពេញ 2L-8839 មួយគ្រឿង បេីកបោះពួយលឿនពេកទៅបុកម៉ូតូមួយគ្រឿងនៅផ្លូវបំបែកជាបួនបណ្ដាលជនរងគ្រោះម្នាក់ស្លាប់ហេីយរថយន្តរត់គេចបាត់ស្រមោលបន្សល់ទុកតែស្លាកលេខនៅកន្លែងកេីតហេតុ ។

    ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវព្រះនរោត្តម កែងនឹងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ពាក់អាវយឺតពណ៌ខ្មៅដៃខ្លី ស្លៀកខោពណ៌ខ្មៅ រាងស្គម សក់ក្រហម មានកម្ពស់ប្រហែល១,៦០ម៉ែត្រ សម្បុរខ្មៅស្រអែម ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1X-8816 តាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក Hummer ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-8839 បើកយ៉ាងលឿនពីកើតទៅលិច តាមបណ្ដោយផ្លូវលេខ២៤០ បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យដួលផ្លោងអ្នកបើកម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែង។

    ក្រោយកើតហេតុ រថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានបើករត់បាត់ បន្សល់ទុកកាង និងស្លាកលេខរថយន្ត នៅកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានមកដល់យកម៉ូតូ និងស្លាកលេខរថយន្តទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវចាត់ការតាមផ្លូវច្បាប់។ ចំណែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច បានឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕


    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay