ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងចម្រុះសាលាក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់ និងដកហូតរទេះលក់ដូរ និងសម្ភារៈមួយចំនួន ដែលលក់ដូរលើចំណីផ្លូវ

    BY Khmernote Media June 23, 2020
    កម្លាំងចម្រុះសាលាក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់ និងដកហូតរទេះលក់ដូរ និងសម្ភារៈមួយចំនួន ដែលលក់ដូរលើចំណីផ្លូវ

    ក្រុងព្រះសីហនុ-លោកលឹម ភត្រី មន្ត្រីសាលាក្រុងព្រះសីហនុ ថ្លែងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងចម្រុះរបស់សាលាក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានដកហូតយករទេះលក់ដូរមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត យកទៅរក្សាទុកនៅសាលាក្រុង តាមគោលការណ៍របស់ក្រុងក្នុងការរៀបចំសណ្តាប់ធ្នាប់ អនាម័យនិងបរិស្ថាន។

    ជាមួយគ្នានេះ នៅតាមសង្កាត់ផ្សេងៗទៀតក្នុងក្រុងដូចជាសង្កាត់លេខ៣ជាដើម ឃើញមន្ត្រីសង្កាត់ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នេះដូចគ្នា និងបានស្ទូចយកមធ្យោបាយ សម្ភារៈលក់ដូរមួយចំនួនដែលអជ្ញាធរអះអាងថា ម្ចាស់មិនបានអនុវត្តន៍តាមការណែនាំមិនអោយលក់ដូរលើចំណីផ្លូវ យកទៅរក្សាទុកនៅសាលាក្រុងផងដែរ ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay