បច្ចេកវិទ្យា

ដឹងច្បាស់ពីលក្ខណៈពិសេសរបស់ Nokia X ដែលមានក្បាលឆកហើយ!

BY
Khmernote Media
May 10, 2018

ជាការពិតណាស់ Nokia X របស់ក្រុមហ៊ុន HMD Global គឺជាស្មាតហ្វូនកំពូលដំបូងដែលទទួលបានរចនាបទក្បាលឆក ដូចគ្នាទៅនឹង iPhone X ក៏ដូចជាស្មាតហ្វូន Android ដទៃទៀតដែរ។ ដោយឡែក ស្មាតហ្វូនកំពូលនេះនឹងត្រូវបានបង្ហាញជាផ្លូវការក្នុងថ្ងៃទី16 ខែឧសភា ខាងមុខនេះ ក្នុងប្រទេសចិន។

កាលពីដើមខែនេះ Nokia X ធ្លាប់បានបង្ហាញខ្លួនម្ដងរួចមកហើយក្នុងការតាំងពិព័រណ៍មួយដែលធ្វើឡើងក្នុងទីក្រុងប៉េកាំង ហើយក្រុមហ៊ុន HMD ក៏បានបញ្ជាក់ផងដែរថា អេក្រង់របស់ស្មាតហ្វូននេះ គឺជាអ្វីដែលមនុស្សទូទៅគួរតែសាកល្បងប្រើប្រាស់។ ទោះជាយ៉ាងណា ការបង្ហាញខ្លួននេះពុំមានភ្ជាប់មកជាមួយនឹងពត៌មានណាមួយស្ដីពីលក្ខណៈពិសេសឡើយ។

ជាធម្មតា ស្មាតហ្វូនធន់កណ្ដាលរបស់ក្រុមហ៊ុន Nokia គឺមានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 5.8អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព FHD+ (2280 x 1080 pixels) និងទំហំថ្ម 3,000mAh។ ចំណែកឯ iPhone X វិញត្រូវបានគេជឿថានឹងដំណើរការដោយបន្ទះឈីប 1.8GHz octa-core ជាមួយនឹងទំហំ RAM 3GB, 4GB រឺ 6GB។

គួរបញ្ជាក់ផងដែរថា Nokia X នឹងត្រូវបានផលិតឡើងដោយមានភ្ជាប់មកជាមួយនឹងជម្រើសអង្គផ្ទុកទិន្នន័យពីរគឺ 32GB រឺ 64GB។ ចំពោះរន្ធដាក់បន្ថែមក៏មានភ្ជាប់មកជាមួយដែរ ហើយអាចដាក់បានទំហំ 256GB។ កាមេរ៉ាភ្លោះផ្នែកក្រោយរបស់ស្មាតហ្វូនកំពូលនេះនឹងមានទំហំ 16MP ប៉ុន្ដែមិនមែនជាប្រភេទ Zeiss lens ឡើយ។ អ្វីដែលរឹតតែអស្ចារ្យគឺ Nokia X ដំណើរការដោយប្រព័ន្ធ Android 8.1.0 ពីក្នុងប្រអប់តែម្ដង ជាមួយនឹងជម្រើសពណ៌ ខ្មៅ ខៀវ និងស។

Fu

ប្រភព៖ phonearena

Share This Post: