ចិនកំពុងដាក់សាកល្បរថភ្លើងកូនកាត់ ដែលអាចបើកលើផ្លូវថ្នល់ធម្មតាបាន (មានវីដេអូ)
ចិន៖ ដើម្បីឆ្លើយតបនៅនឹងតម្រូវការរបស់អ្នកធ្វើដំណើរក្នុងទីក្រុងដែលកំពុងតែកើនឡើងយ៉ាងគំហុកនោះ រដ្ឋាភិបាលចិនបានព្យាយាមបង្កើតនូវប្រព័ន្ធដឹកជញ្ជូនសាធារណៈថ្មីៗ និងទំនើបៗជាច្រើនប្រភេទ។ តួរយ៉ាងកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានកំពុងដាក់ដំណើរការសាកល្បងនូវរថភ្លើងកូនកាត់ ឬអ្នកខ្លះហៅរថយន្តក្រុងប្រភេទវែងប្រកបដោយភាពជោគជ័យហើយ។
រថភ្លើងកូនកាត់ ឬរថយន្តក្រុងវែងនេះ គឺអាចបើកនៅលើផ្លូវធម្មតាបាន ដោយមិនតម្រូវឲ្យបើកនៅលើផ្លូវដែកដូចរថភ្លើងទូទៅនោះទេ។ វាត្រូវបានគេបំពាក់ទៅដោយ Sensor ដើម្បីធ្វើការកំណត់វិមាត្រផ្លូវសម្រាប់ធ្វើដំណើរ ហើយវាមិនត្រូវការអ្នកបើកបរផ្ទាល់ដូចរថយន្តក្រុងធម្មតានោះទេ។
រថភ្លើងកូនកាត់នេះមិនស៊ីប្រេងសាំងច្រើនដូចរថយន្តក្រុងធម្មតាទេ ហើយក៏មិនបង្កផល់ប៉ះពាល់ដល់បរិស្ថានច្រើនដែរ។ ចំពោះតម្លៃក្នុងការជិះរថភ្លើងកូនកាន់នេះវិញនឹងធូរថ្លៃជាងការធ្វើដំណើរតាមរថយន្តក្រុងធម្មតាទៀតផង។ មកទល់នឹងពេលនេះ ប្រជាពលរដ្ឋចិនជាច្រើនកំពុងរងចាំការដាក់ដំណើរការរថភ្លើងកូនកាត់នេះជាផ្លូការ៕
អត្ថបទ៖ ភក្តី
ប្រភព៖ medium

