ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរមានករណីកូវីដ១៩ សរុប ៤២,៦២៣ ករណី បន្ទាប់ពីរកឃើញករណីថ្មីបន្ថែមចំនួន ១៩១នាក់ នៅថ្ងៃពុធនេះ

    BY autoadmin June 24, 2020
    សាំងហ្គាពួរមានករណីកូវីដ១៩ សរុប ៤២,៦២៣ ករណី បន្ទាប់ពីរកឃើញករណីថ្មីបន្ថែមចំនួន ១៩១នាក់ នៅថ្ងៃពុធនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា សាំងហ្គាពួររកឃើញករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៩១នាក់ ហើយក្នុងចំណោមពួកគេមាន ៧ នាក់ ជាករណីនៅក្នុងសហគមន៍។ តួលេខនេះនាំឱ្យសាំងហ្គាពួរមានករណីសរុប ៤២,៦២៣ ករណី ខណៈការស្លាប់គឺនៅតែរក្សាត្រឹម ២៦នាក់ដដែល។

    ករណីថ្មីៗភាគច្រើននៅតែជាអ្នកកាន់ប័ណ្ណការងារ ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ ក្រសួងសុខាភិបាលបានបន្ថែមថា ការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនឹងត្រូវប្រកាសនៅពេលរាត្រី។ សាំងហ្គាពួរក៏ត្រៀមខ្លួននឹងរៀបចំការបោះឆ្នោតទូទៅនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះដែរ ថ្វីបើប្រទេសនេះនៅបន្ដមានករណីជំងឺ COVID-19 ។ ប៉ុន្តែយ៉ាងណាសាំងហ្គាពួរនឹងត្រូវពង្រឹងការរក្សាគម្លាត និងអនាម័យផ្សេងៗ ដើម្បីឱ្យបក្សនយោបាយអាឃោសនាបានយ៉ាងមានប្រសិទ្ធភាព ហើយពលរដ្ឋដែលទៅបោះឆ្នោតមានសុវត្ថិភាពទាំងអស់គ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: