សិល្បៈ

ដួង សុខគា និយាយថា “ចង់បង្កើតកម្មវិធីទូរទស្សន៍ដើម្បីជាប្រយោជន៍ដល់វប្បធម៌ខ្មែរ តែខ្លាចគ្មានអ្នកគាំទ្រនិងឧបត្ថម្ភ ក្រោយឃើញតែអ្នកជ្រោមជ្រែង អារឿងឡប់ៗ អាឡេអាឡូ”

BY
Khmernote Media
June 24, 2020

កាលពីពេលថ្មីៗនេះដែរលោក ដួង សុខគា ដែលជាពិធីករល្បីឈ្មោះនិងជាតារាចម្រៀងចាប៉ីមួយរូបមានពហុជំនាញសិល្បៈនៅក្នុងខ្លួន បានបង្ហោះសារថាខ្លួនចង់បង្កើតកម្មវិធីទូរទស្សន៍ ដែលរំលឹកលើកយកសុភាសិត ពាក្យចួន ឃ្លាអប់រំ មកវែកញែកបកស្រាយពន្យល់ ដើម្បីប្រយោជន៍វប្បធម៌ខ្មែរ តែខ្លាចគ្មានអ្នកគាំទ្រ និងអ្នកឧបត្ថម្ភកម្មវិធី។ លោក ដួង សុខគា បានរៀបរាប់នៅលើ Facebook របស់លោកថា៖

“យល់យ៉ាងណាដែរបើខ្ញុំ បង្កើតកម្មវិធីទូរទស្សន៍ រំឭកលើកយកសុភាសិត ពាក្យចួន ឃ្លាអប់រំ មកវែកញែកបកស្រាយពន្យល់?
~បងប្អូនគាំទ្រទេ? (សូមសួរបងប្អូនទូទាំងប្រទេស)
~មានអ្នកឧបត្តម្ភកម្មវិធីបែបនេះដើម្បីប្រយោជន៍វប្បធម៌ខ្មែរទេ?(សួរអ្នកមានផលិតផលផ្សាយពាណិជ្ជកម្ម អ្នកទីផ្សារ។ល។) ឬជោរតាមគ្នា ទៅជ្រោមជ្រែងលើកស្ទួយ តែអារឿងឡប់ៗ អាឡេអាឡូ? ហេះៗ ធ្ងន់មាត់ឃ្លាចុងក្រោយនេះតែម្តង។ សង្ឃឹមថា បងប្អូនយល់ខ្ញុំ។”

Share This Post: