រថយន្ត

រថយន្ត Tesla Cybertruck បង្ហាញរូបឆោមពិត នៅឯសារមន្ទីររថយន្ត Petersen ក្នុងទីក្រុង Los Angeles

BY
autoadmin
June 24, 2020

រថយន្ត Cybertruck របស់ក្រុមហ៊ុន Tesla ល្បីល្បាញមួយរយៈធំមកហើយ ទោះបីមិនទាន់ចេញលក់ជាផ្លូវការ ប៉ុន្តែរថយន្តនេះមិនសូវមានអ្នកស្គាល់រូបរាងពិតរបស់វាបានគ្រប់ជ្រុងជ្រោយនោះទេ។ ពោលគឺក្រៅពីឃើញវានៅក្នុងកម្មវិធីបង្ហាញខ្លួន និងនៅតាមវីដេអូរបស់លោក​ Elon Musk មួយចំនួន ក៏ដូចជាធ្លាប់ឃើញក្នុងកម្មវិធី “Jay Leno’s Garage” គឺមិនមាននរណាស្គាល់ Tesla Cybertruck បានច្បាស់នោះទេ។

ទោះយ៉ាងណាពេលនេះអ្នកនៅក្នុងទីក្រុង Los Angeles អាចបានស្គាល់រូបឆោមពិតរបស់ Tesla Cybertruck ហើយអ្នកទស្សនាអាចថតរូបទុកក៏បាន មើលចោលក៏បាន ដោយសារតែរថយន្តភីកអាប់អគ្គិសនីមួយនេះ បានបង្ហាញខ្លួនជាផ្លូវការនៅឯសារមន្ទីររថយន្ត Petersen (Petersen Automotive Museum) ចំពេលដែលសារមន្ទីរនេះទើបតែបើកទ្វារឡើងវិញថ្មីៗនេះប៉ុណ្ណោះ។

សារមន្ទីររថយន្ត Petersen ដ៏ល្បីល្បាញនេះបានបើកទ្វារកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយរថយន្តនេះនៅចតចំកណ្ដាលសារមន្ទីរតែម្ដង ដែលអាចឱ្យអ្នកថតរូបជាច្រើនបានថតយករូបរាងពីគ្រប់ជ្រុងជ្រោយរបស់វា។ អ្នកនៅទីក្រុង Los Angeles អាចទៅទស្សនារថយន្តនោះផ្ទាល់បាន ដោយគ្មានការលក់សំបុត្រនោះទេ ហើយ Tesla ក៏មិនគ្រោងបង្ហាញវានៅទីនោះយូរដែរ ព្រោះពួកគេនឹងដកវាចេញវិញនៅថ្ងៃទី០៥ ខែកក្កដា ខាងមុខនេះហើយ។ ខាងក្រោមនេះគឺជារូបភាពមួយចំនួនរបស់ Tesla Cybertruck ៖

អត្ថបទ៖ លីដា
ប្រភព៖ Yahoo

Share This Post: