ខ្មែរណូត

ស្វែងរក

  • រថយន្ត

    NVIDIA និង Mercedes ចាប់ដៃគ្នាផលិតប្រព័ន្ធកុំព្យូទ័រក្នុងរថយន្តដែលទំនើបបំផុត ហើយទំនើបជាងមុខងាររបស់ Tesla បច្ចុប្បន្នទៅទៀត

    BY autoadmin June 24, 2020
    NVIDIA និង Mercedes ចាប់ដៃគ្នាផលិតប្រព័ន្ធកុំព្យូទ័រក្នុងរថយន្តដែលទំនើបបំផុត ហើយទំនើបជាងមុខងាររបស់ Tesla បច្ចុប្បន្នទៅទៀត

    នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលបានធ្វើឡើងកាលពីសប្ដាហ៍មុន NVIDIA និង Mercedes Benz បានប្រកាសថា ពួកគេកំពុងសហការគ្នាដើម្បីបង្កើត “ប្រព័ន្ធកុំព្យូទ័រក្នុងបដិវត្តន៏រថយន្ត” សម្រាប់អ្នកផលិតរថយន្តទំនើបជំនាន់ក្រោយនៅឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NVIDIA ប្រព័ន្ធនេះត្រូវបានគេចាត់ទុកជា “ស្ថាបត្យកម្មកុំព្យូទ័រដ៏ទំនើប និងទំនើបបំផុតដែលមិនធ្លាប់មាននៅក្នុងយានយន្ត” ប្រព័ន្ធថ្មីនេះមានន័យថា នឹងជួយឱ្យមានស្វ័យភាពបើកបរកម្រិតទី២ និងទី៣ ដែលមានសមត្ថភាពខ្ពស់ជាងមុខងារ Autopilot របស់ Tesla បច្ចុប្បន្ននេះ ក៏ដូចជាមុខងារចតស្វ័យប្រវត្តិកម្រិត៤ ផងដែរ។

    មុខងារទាំងនេះមានន័យថា រថយន្តមិនចាំបាច់មានមនុស្សចាំបើកបរទៀតទេ ប៉ុន្តែយ៉ាងណាក៏ត្រូវតែមានមនុស្សមើលការត្រឹមត្រូវផងដែរ ដើម្បីជៀសវាងបើកក្នុងផ្លូវពិបាកអាចមានបញ្ហា។ លើសពីនេះទៅទៀតប្រព័ន្ធកំព្យូទ័រដែលមានមូលដ្ឋានលើ platform របស់ NVIDIA នឹងអាចបើកបរដោយស្វ័យប្រវត្តិលើផ្លូវធម្មតាពីអាស័យដ្ឋានមួយ ទៅអាស័យដ្ឋានមួយទៀតបានយ៉ាងងាយស្រួល។ ទោះយ៉ាងណាលក្ខណៈពិសេសនាពេលអនាគត ដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺការធ្វើបច្ចុប្បន្នភាពតាមរលកធាតុអាកាស ដែលអាចឱ្យអតិថិជនទិញ និងតំឡើងពីចម្ងាយនូវមុខងារសុវត្ថិភាព កម្មវិធីនានា និងសេវាកម្មជាវ ដរាបណាពួកគេជាម្ចាស់យានយន្ត។ នេះគឺស្រដៀងគ្នាទៅនឹងរបៀបដែលក្រុមហ៊ុន Tesla លក់ Autopilot របស់វា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Engadget

    Share This Post: