ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់បានសរសេរផុសលើហ្វេសបុកជេរប្រមាទអាយុជីវិតសមត្ថកិច្ច បានចូលខ្លួនទទួលកំហុស និងធ្វើការសុំទោសជាសាធារណ: (មានវីដេអូ)

    BY Khmernote Media June 24, 2020
    បុរសម្នាក់បានសរសេរផុសលើហ្វេសបុកជេរប្រមាទអាយុជីវិតសមត្ថកិច្ច បានចូលខ្លួនទទួលកំហុស និងធ្វើការសុំទោសជាសាធារណ: (មានវីដេអូ)

    សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅករណីបុរសម្នាក់ឈ្មោះ យ៉ុន វិបុល ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Vibol Napat បានផុសបានជេរប្រមាទនិងមើលងាយដល់អាយុជីវិតសមត្ថកិច្ច ដែលបានធ្វេីការផាកពិន័យគាត់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លើករណីបើកបរមិនពាក់មួកសុវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។

    នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ បានធ្វេីការកោះហៅបុរសម្នាក់ដែលមានឈ្មោះ យ៉ុន វិបុល ដែលបានបង្ហោះលេីហ្វេសបុករបស់ខ្លួន ដោយប្រមាទមេីលងាយមកលេីអាយុជីវិតរបស់សមត្ថកិច្ច ស្របពេលដែលសមត្ថកិច្ចបានចាត់វិធានការណ៍តាមច្បាប់ដោយធ្វើការផាកពិន័យគាត់លើករណីបើកបរដោយមិនពាក់មួកសុវត្ថិភាព ។ មោះ យ៉ុន វិបុល បានទទួលកំហុស ធ្វើកិច្ចសន្យា និងបានថតជាវីដេអូដេីម្បីសុំទោសជាសារណ:នៅទង្វើដែលគាត់បានជេរប្រមាទមកលើអាយុជីវិតរបស់សមត្ថកិច្ច ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay