ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកដីបើកលឿនជ្រុលបុករថយន្តដឹកកម្មករ បណ្តាលឲ្យក្រឡាប់ចាក់កម្មករ កម្មការិនីចោលពេញផ្លូវ របួស១៣នាក់ និងស្លាប់ម្នាក់

    BY Khmernote Media June 25, 2020
    រថយន្តដឹកដីបើកលឿនជ្រុលបុករថយន្តដឹកកម្មករ បណ្តាលឲ្យក្រឡាប់ចាក់កម្មករ កម្មការិនីចោលពេញផ្លូវ របួស១៣នាក់ និងស្លាប់ម្នាក់

    ខេត្តកណ្ដាល៖ យ៉ាងហោចណាស់ កម្មករ-កម្មការនីចំនួន១៣នាក់បានរងរបួសធ្ងន់ស្រាល ចំណែកឯបុរសម្នាក់ជាតៃកុងឡានដឹកដីបានស្លាប់កៀបជាប់ក្នុងកាប៊ីនរថយន្ត ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានដឹកដី បើកមកបុកឡានដឹកកម្មករ ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦ និង២០នាទីព្រលប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    បើតាមការអោយដឹងពីនគរបាលបានបញ្ជាក់ថា ហេតុការណ៍នេះ បង្កឡើងដោយរថយន្តដឹកដីបើកលឿនជ្រុលមកបុកចំឡានដឹកកម្មករ-កម្មការិនី ពាក់ស្លាកលេខភ្នំពេញ 3D-5841 ដែលបើកបញ្រ្ចាសទិសយ៉ាងពេញទំហឹងតែម្ដង ដែលបណ្ដាលឱ្យឡានដឹកកម្មករក្រឡាប់ចាក់កម្មករ-កម្មការិនីចោលពេញថ្នល់ រីឯតៃកុងឡានដឹកដីវិញ គៀបជាប់នឹងកាប៊ីនបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ ។

    ក្រោយកើតហេតុភ្លាមៗ នគរបាលបានហៅរថយន្តសង្រ្គោះមកជួយកម្មករ-កម្មការិនីទាំងអស់ទៅព្យាបាលភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។ ចំណែកឯរថយន្តទាំងពីរ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅឯអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay