ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិនបើករថយន្ត ALPHARD លឿនដូចហោះ ជ្រុលបុកគូទរថយន្ត Ford យ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសបែកក្បាល ២នាក់

    BY Khmernote Media June 25, 2020
    ជនជាតិចិនបើករថយន្ត ALPHARD លឿនដូចហោះ ជ្រុលបុកគូទរថយន្ត Ford យ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសបែកក្បាល ២នាក់

    រាជធានីភ្នំពេញ៖ ជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស បើកបរមកដល់ផ្លូវបែកជាបួនក្នុងល្បឿនយ៉ាងលឿន មិនបានប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្ត Ford មួយបាំងកន្លះ បណ្តាលឲ្យខ្ទាតបោកផ្ទប់នឹងបង្គោលភ្លើងដែក រងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យមនុស្សប្រុសស្រីរបួសបែកក្បាល ២នាក់ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបែកជាបួន លេីផ្លូវ១៨២ កែងផ្លូវ១០៧ ខាងកេីតផ្សារអូរឬស្សីប្រហែល៣០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីម្ចាស់រថយន្ត Ford បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺគាត់បើករថយន្តមួយគ្រឿងម៉ាក Ford មួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-3559 បើកបរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើត ជិះគ្នា ៤នាក់ មិត្តភក្តិហើយគោលបំណងដឹកមិត្តភក្ដិទៅផ្ទះនៅក្បែរនឹងកន្លែងកើតហេតុ ប៉ុន្តែខណៈពេលបើកមកដល់ផ្លូវបំបែកជាបួនមិនបានប្រយ័ត្ននោះទេ ក៏រថយន្ត Ford គាត់បើកទៅត្រង់ ស្រាប់តែមានបុរសម្នាក់ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-4396 បើកបរតាមបណ្តោយផ្លូវ១០៧ ក្នុងទិសដៅពីជើងទៅត្បូងបើក ក្នុងល្បឿនយ៉ាងលឿនហើយមក បុកចំគូថរថយន្តម៉ាក Ford មួយបាំងកន្លះ បណ្តាលឲ្យខូចខាតខ្ទេចអស់មួយជំហៀងខាងឆ្វេង ហើយក៏ខ្ទាតទៅបុកផ្ទប់នឹងបង្គោលភ្លើង ហើយចំណែកឯរថយន្តជនជាតិចិនវិញ បុកប្រអប់ភ្លើងបណ្តាលឲ្យដាច់ខូចខាតនឹងខ្ទាចខូចខាតរថយន្តអស់មួយកំណាត់ខាងមុខនឹងធ្លាក់កាងមុខយ៉ាងដំណំ រីឯរថយន្តម៉ាក Ford វិញខូចខាតគូទក្រោយទាំងខាងឆ្វេងនឹងខាងស្តាំ ភ្លាមៗនោះដែរសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងព្រលឹតបានមកដល់កន្លែងកើតហេតុ នឹងទំនាក់ទំនងបន្តទៅឲ្យខាងជំនាញចរាចរណ៍ខណ្ឌ៧មករា មកធ្វើការវាស់វែងតាមជំនាញ ។

    ក្រោយពេលកើតហេតុ រថយន្តបង្កនឹងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធី៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay