ខំស្កាត់មកពីឆ្ងាយ Surprise សុំមិត្តស្រីរៀបការយ៉ាងរំភើប តែចុងបែរជាត្រូវបងប្រុសខាងស្រីចេញមុខរារាំងអូសប្អូនស្រីទៅបាត់
ប្រទេសចិន ៖ ការ Surprise សុំរៀបការជារឿងមួយដែលកំពុងពេញនិយមបំផុតសំរាប់យុវជនក្នុងពេលបច្ចុប្បន្ននេះ តែវាមិនមែនគ្រប់គ្នាសុទ្ធតែជោគជ័យក្នុងការធ្វើបែបនេះទាំងអស់នោះទេអ្នកខ្លះក៏ត្រូវខ្មាសគេដោយសារត្រូវខាងស្រីបដិសេធ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយករណីបុរសម្នាក់ខំដាក់ចិត្តដាក់កាយរៀបចំគម្រោងជាមួយមិត្តភក្តិជាង២ខែដើម្បីសុំមិត្តស្រីខ្លួនរៀបការនៅតាមដងផ្លូវ តែចុងក្រោយបែរជាត្រូវបងប្រុសរបស់គេរារាំងទៅវិញ។ តាមប្រភពបានអោយដឹងថាបុរសម្នាក់នេះមានឈ្មោះ Song មានវ័យ៣០ឆ្នាំ គាត់មានគម្រោងជា២ខែមកហើយក្នុងការ Surprise សុំមិត្តស្រីខ្លួនរៀបការនៅតាមដងផ្លូវបែបនេះ។

លោក Song បាននិយាយថាដោយយសារតែអារម្មណ៍ស្រលាញ់រួមជាមួយនឹងវ័យរបសស់គាត់ គាត់គិតថាវាសមគួរណាស់ហើយក្នុងការនិយាយពីរឿងរៀបការជាមួយមិត្តស្រីខ្លួន។ រហូតមកដល់ថ្ងៃទី០៣ ខែឧសភានេះ គាត់ក៏បានធ្វើដំណើរឆ្លងខេត្តដើម្បីមករកមិត្តស្រីខ្លួនជាមួយចិញ្ចៀន និងបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់ធំ រួមជាមួយការរៀបចំយ៉ាងស្រស់ស្អាតឈររងចាំនាងចេញពីធ្វើការ នាងហាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញបែបនេះ។ ក្នុុងពេលដែលមនុស្សជាច្រើនកំពុងចោមរោមមើលគេទាំងពីរ គាត់ក៏បានលុតជង្គង់ហើយសុំនាងរៀបការ ជាមួយនឹងអារម្មណ៍រំភើបនាងក៏បានឆ្លើយយយល់ព្រមជាមួយគាត់់ផងដែរ។ ជាមួយនឹងពេលដែលគ្រប់គ្នាគិតតថាអ្វីបញ្ចប់ទៅដោយរលូន បែរជាលេចចេញបងប្រុសរបស់សង្សាគាត់មកចាប់ទាញដៃប្អូនស្រីយកទៅ គាត់បង្ហាញអាកប្បកិរិយាមិនពេញចិត្តយ៉ាងខ្លាំងនឹងទង្វើររបស់លោក Song ។ លោក Song បាននិយាយថាគាត់មិនយល់ថាហេតុអ្វីក៏មានរឿងនេះកើតឡើងដែរ ព្រោះគាត់បានធ្លាប់ជួបបងប្រុសរបស់មិត្តស្រីខ្លួនប៉ុន្មានដងរួចមកហើយ ពួកគេក៏មានទំនាក់ទំនងល្អនឹងគ្នាទៀតផង៕



អត្ថបទ ៖ Mali
ប្រភព ៖ sanook