ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ និស្សិត និងពលករកម្ពុជា ជាង១៥០នាក់នឹងចាកចេញពីប្រទេសម៉ាឡេស៊ី ត្រលប់មកកម្ពុជាវិញ

    BY Khmernote Media June 25, 2020
    ព្រឹកនេះ និស្សិត និងពលករកម្ពុជា ជាង១៥០នាក់នឹងចាកចេញពីប្រទេសម៉ាឡេស៊ី ត្រលប់មកកម្ពុជាវិញ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្ដម កុយ គួង បានបញ្ជាក់ថា ដោយមានការសហការ​ និងជួយសម្រប​សម្រួល​របស់​ស្ថានទូត​កម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជើងហោះហើរលេខ MH754 របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ នឹងដឹកអ្នកដំណេីរពលរដ្ឋកម្ពុជា​ (និស្សិត​ និងពលករ)​ ចំនួន​១៥៨ នាក់​ និងអ្នកដំណេីរជនជាតិម៉ាឡេស៊ី​ ២នាក់​ ចាកចេញ​ពីទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ព្រឹកនេះ វេលាម៉ោង​ ៩:០០នាទីព្រឹក​ ហើយនឹងទៅដល់ទីក្រុងភ្នំពេញនៅវេលាម៉ោង ៩:៥០នាទី​ ថ្ងៃ​ដដែល​៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay