ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បេីកល្បែង​ជល់មាន់​តាមអនឡាញ​ ដោយបន្លំ​ក្រោ​មរូបភាពជា​ហាងលក់កាហ្វេត្រូវសមត្ថកិច្ចបង្គ្រាបបាន ​និងឃាត់​ខ្លួន​មនុស្ស​៥នាក់​ស្រី០១នាក់

    BY Khmernote Media June 25, 2020
    បេីកល្បែង​ជល់មាន់​តាមអនឡាញ​ ដោយបន្លំ​ក្រោ​មរូបភាពជា​ហាងលក់កាហ្វេត្រូវសមត្ថកិច្ចបង្គ្រាបបាន ​និងឃាត់​ខ្លួន​មនុស្ស​៥នាក់​ស្រី០១នាក់

    ខេត្តកំពង់​ស្ពឺ​៖​ ទីតាំង​លួចបេីកលេងល្បែងភ្នាល់​ជល់មាន់​តាមអនឡាញ​ (online) បង្កប់​ក្រោ​មរូបភាព​ហាងលក់កាហ្វេ​ មួយកន្លែង​ស្ថិត​នៅ​ភូមិអង្គសេរី​ សង្កាត់​រការធំ​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បានលោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដកំព​ង់ស្ពឺ​ បញ្ជាឲ្យជំនាញ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតស្រាលខេត្ដ​ ដឹកនាំ​ដោយ​ លោក​ឧត្ដមសេនីយ៍ត្រី​ ង៉ាម​ រី​ ស្នងការរង​ទ​ទួ​លដឹកនាំការិយាល័យកំរិតស្រាល​ចុះស​ហ​ការជាមួយកម្លាំងអធិការក្រុងច្បារមន​ធ្វើ​ការ​បង្រ្កាបនិងដកហូតបានឧបករណ៍បំរេី​អោយ​សកម្មភាពប្រព្រឹត្ដបទល្មេីសមួយចំនួន​ ។

    កិច្ច​ប្រតិបត្ដិការ​ខាងលេី​តាមការបញ្ជាក់ពីរ​ លោកឧត្ដមសេនីយ៍​ត្រី​ ង៉ាម​ រី​ ស្នងការរង​ទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិត​ស្រាល:​ ទីតាំង​បេីកលេងល្បែងភ្នាល់​ តាមអនឡាញ​នេះគឺកំលាំងលោកបានស៊េីប​ដឹងជាយូរមកហេីយ​ ប៉ុន្ដែ​មិនមានឱកាសក្នុង​ការប្រតិបត្ដិការ​ ដោយសារតែទីតាំងនេះជា​ កន្លែងលក់​កាហ្វេ​ បន្លំភ្នែកសមត្ថកិច្ចហេីយ​ភាគច្រេីនអ្នកចូលមកលេងគឺមានអ្នកផ្ដល់ដំ​ណឹងឃ្លាំមេីលអំពីសកម្មភាពរបស់សមត្ថកិច្ច​ ករណី​សង្ស័យ​គឺមិនបេីកនោះទេ​ ដោយសារ​បច្ចេកទេសជំនាញ​ កំលាំង​លោកបានចុះស​ហការមិនអោយដឹងខ្លួនជាក់ស្ដែង​សមត្ថកិច្ច​ ធ្វើ​ការ​បង្រ្កាបបានតែម្ដង​និងឃាត់ខ្លួនមនុស្សមួយចំនួន​សរុប​ ០៥នាក់​ស្រី០១នាក់​ ដកហូត​ ម៉ូតូចំនួន ០៤ គ្រឿង​-ទូរទស្សន៍​០២គ្រឿង​-​ដុំWiFi ចំនួនមួយ​គ្រឿង-តុ ០៣​ កៅអី ២៥​-​ម៉ាស៊ីនភ្លើងចំនួនមួយគ្រឿង-កុំព្យូទ័រចំនួន០​៤​គ្រឿង-ម៉ាស៊ីនគិតបុងចំនួន០១គ្រឿង-Ipa​d មួយគ្រឿង-ទូរស័ព្ទ​ ម៉ាក​iphone មួយគ្រឿង-ទូរស័ព្ទម៉ាក nokia អិនចុចពិលមួយគ្រឿង។

    តាមការបញ្ជាក់ពីរ​ជំនាញចំពោះ​ម្ចាស់​ទីតាំង​ខាងលេី(ថៅកែ​បេីកល្បែង)គឺបានគេចខ្លួនហេី​យផ្ទះម្ចាស់ជួលគឺមិនមានការពាក់ព័ន្ធនោះទេ​ ដោយគាត់បានជួលអោយគេបេីក​លក់កាហ្វេ​ ប៉ុន្ដែ​គាត់មិនបានដឹងថា​ អ្នកជួល​នោះលួចបេីកលេងល្បែងភ្នាល់ជល់មាន់តា​មកញ្ចក់ទូរទស្សន៍នោះឡេីយ​ ដោយគាត់​មា​នមុខរបរជាអ្នកចំការមិននៅផ្ទះ​ ស្មានតែគេជួ​លលក់កាហ្វេ​ ដាក់ទូរទស្សន៍អោយភ្ញៀវមេី​លរឿងកំសាន្ដលេង​សប្បាយ​ ។ បច្ចុប្បន្ន​ជំនាញបានកសាងសំណុំរឿងបញ្ជូន​ជនសង្ស័យ​ទាំង០៥នាក់​ ស្រី​០១នាក់​រួមជាមួ​យ​វត្ថុតាង​ទៅកាន់អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ដេីម្បី​ចំណាត់ការ​បន្ត​ ៕

    ប្រភព៖​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay