ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដមបណ្ឌិត ថោង ខុន បានឱ្យដឹងថា ក្នុងខែមិថុនា មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ ចេញដើរកម្សាន្ត

    BY Khmernote Media June 26, 2020
    ឯកឧត្ដមបណ្ឌិត ថោង ខុន បានឱ្យដឹងថា ក្នុងខែមិថុនា មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ ចេញដើរកម្សាន្ត

    ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ក្នុងរយៈពេល ៣សប្តាហ៍នៃខែមិថុនាឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២នាក់ កើនឡើង ៧.២៤ភាគរយ បើធៀបនឹងរយៈពេល៣សប្តាហ៍នៃខែឧសភាកន្លងទៅ។

    ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង៦.៦១ភាគរយ និងភ្ញៀវបរទេសមានចំនួន ១,២៩៥នាក់ កើនឡើង ៣៩.៣៤ភាគរយ។
    ឯកឧត្តមបានបន្តទៀតថា ខេត្តតំបន់ឆ្នេរ ពិសេសខេត្តកំពត និងកែបនៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០ភាគរយ នៃភ្ញ្ញៀវទេសចរផ្ទៃក្នុងសរុប) ។ ចំណែកឯខេត្តសៀមរាបក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ជាពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

    ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បាន ពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ ទេសចរណ៍៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay