វិធីទាំង ៣យ៉ាងដែលជួយឲ្យអ្នកសម្រកទម្ងន់បានឆាប់រហ័ស
បញ្ហាសម្រក់ទម្ងន់គឺជាអ្វីដែលនារីគ្រប់ពិបាកនិងជំនះបានព្រោះថាអ្នកខ្លះក៏បាត់បង់នូវភាពតស៊ូ អ្នកខ្លះទៀតក៏មិនអាចជំនះភាពខ្ជិលរបស់ខ្លួនឯងបាន។ ប៉ុន្ដែអ្នកកុំបារម្ភទៀតអី ខាងក្រោមនេះគឺជាវិធីងាយៗដែលជួយឲ្យអ្នកសម្រកទម្ងន់បានឆាប់រហ័ស លើសពីនេះវាគឺជាវិធីសម្រកទម្ងន់ផ្ទាល់របស់តារាស្រីKimberley តែម្ដង។ ចង់ដឹងថារូបនាងមានគន្លឹះយ៉ាងណាមើលការរៀបរាប់ខាងក្រោមនេះ៖
១. ចាប់ផ្ដើមពីវិធីហាត់ប្រាណជាមុន៖ អ្នកគួរតែចំណាយពេលពី ១ម៉ោងទៅ ២ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើលំហាត់ប្រាណ។ ដោយអ្នកអាចជ្រើសរើសហាត់បែបយ៉ូហ្គា, ប្រដាល់, ហាត់រត់ រឺក៏ការឡើងភ្នំជាដើមទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។


២. ញ៉ាំអាហារណាដែលមានជំនួយដល់សុខភាព៖ អ្នកមិនគួរញ៉ាំអាហារណាដែលមានជាត់ខ្លាញ់ច្រើនពេកនោះទេព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងឡើងទម្ងន់បានឆាប់រហ័ស។ ប៉ុន្ដែប្រសិនជាអ្នកមិនអាចជៀសបានហើយញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើននោះអ្នកត្រូវប្រាកដក្នុងចិត្តថាត្រូវធ្វើលំហាត់ប្រាណបន្ថែមទៀតដើម្បីរំលាយជាតិខ្លាញ់នៅក្នុងខ្លួន។


៣. បន្លែ និងផ្លែឈើ៖ របស់ពីមុខនេះគឺមិនអាចខ្វះបាននោះទេ ព្រោះថាបន្លែក៏ដូចជាផ្លែឈើមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពព្រោះវាសំបូរដោយជាតិសរសៃដែលជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការបានល្អ៕





អត្ថបទ៖ Sai
ប្រភព៖mthai