រំជួលចិត្ត! ឱក សុគន្ធកញ្ញា អួលដើមក ធ្លាប់និយាយ រឿងគ្រួសារបែកបាក់ ពេលឪពុកចាកចេញ គាត់មានតែម្តាយត្រូវចិញ្ចឹមគ្រួសារទាំងមូល (មានវិដេអូ)
ការពីម្សិលមិញនេះមានការភ្ញាក់ផ្អើលមួយធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ដោយសារតែមានបុរសម្នាក់ឈ្មោះ Aok Bony ឱក បូនី បានអះអាងថាខ្លួនជាឪពុករបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងបានធ្វើការហែកហួរ អំពីរឿងរ៉ាវបែកបាក់គ្រួសារ និងបង្ហោះសារថា ឱក សុគន្ធកញ្ញា មិនស្គាល់ឪ។ ងាកមកមើលវិដេអូមួយនេះរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ពីការពិបាកក្នុងជីវិតរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយអ្នកនាងបានរៀបរាប់ទាំងអួលដើមក និងទប់ទឹកភ្នែកមិនជាប់ថា៖

ក្នុងឆាកជីវិតរបស់គាត់រឿងបរាជ័យទី ១ គឺគាត់បាក់បែកគ្រួសារ តាំងពីក្មេង គាត់ត្រូវតស៊ូរៀន រៀនផង មើលប្អូនផង ខ្លួនជាស្រីត្រូវពុះពារ ហើយប្រាប់ម្តាយគាត់ថា គាត់នឹងរឹងប៉ឹង គាត់នឹងរកលុយចិញ្ចឹមគ្រួសារនេះ ដោយកិត្តិយស។ គាត់នឹងជំនះឧបសគ្គ គាត់ថាលុយពិតជាសំខាន់ តែលុយមិនអាចទិញកិត្តិយសបានទេ ដោយនេះជាការទូន្មានរបស់អ្នកម្តាយរបស់គាត់។ ដើម្បីឲ្យជ្រាប់ច្បាស់ សុំប្រិយមិត្តទស្សនាវិដេអូរបស់គាត់ទាំងអស់គ្នា៖
ប្រភពវិដេអូ៖ Kong Thida Aixiku


