តំបន់ព្រំដែនពិសេសភូមិ Panmunjom កំពុងទាក់ទាញភ្ញៀវទេចរណ៍យ៉ាងខ្លាំង បន្ទាប់ពីមានជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោកលោក Kim Jong Un និងប្រធានាធិបតតីកូរ៉េខាងត្បូងលោក Moon Jae-in
បរទេស ៖ កាលពីពេលថ្មីនេះព័ត៌មានដ៏ល្បីរបស់ពិភពលោកបានចុះផ្សាយថា តំបន់ព្រំដែនពិសេសរបស់កូរ៉េទាំងពីរដែលស្ថិតក្នុងភូមិ Panmunjom បានក្លាយយជាគោលដៅពិសេសថ្មីមួយរបស់អ្នកទេសចរណ៍។ តាមប្រភពព័ត៌មានដដែលនេះបានអោយដឹងថាតំបន់ដែលធ្លាប់តែមានការប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងរវាងកូរ៉េទាំងពីនេះ បានក្លាយជាតំបន់ល្បីល្បាញមួយក្រោយពីមានជំនួបយ៉ាងពិសេសរវាងថ្នាក់ដឹកនាំប្រទេសកូរ៉េទាំងពីរលោក Kim Jong Un និង លោក Moon Jae-in ដែលមិនធ្លាប់កើតឡើងរយៈពេលជាង៦៥ឆ្នាំហើយ។ កាយវិការចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាលរំលងព្រំដែនរបស់ថ្នាក់ដឹកនាំប្រទេសកូរ៉េទាំងពីនៅក្នុងថ្ងៃជំនួបលើកដំបូងនោះ ត្រូវបានអ្នកទេសសចរណ៍ដែលមកកំសាន្តនៅកន្លែងនេះនាំគ្នាធ្វើត្រាប់តាមនិងថតរូបទុកជាអនុស្សាវរីយ៍។

តាមសម្តីរបស់លោកស្រី Park Sook-hyun វ័យ៤៤ឆ្នាំបាននិយាយថា កូនស្រីទាំងពីរបស់លោកស្រីបានសុំអ្នកស្រីអោយនាំពួកគេមកទីនេះ ក្រោយពីបានឃើញតំបន់នេះតាមរយៈទូរទស្សន៍ក្នុងជំនួបថ្នាក់ដឹកនាំដ៏ល្បីល្បាញនេះ។ លោក Chung O-Chul វ័យ៤៦ឆ្នាំក៏បានលើកឡើងថា គាត់បានធ្វើដំណើរមកពីភាគខាងត្បូងនៃទីក្រុង Changwon មកដល់ទីនេះដើម្បីធ្វើការអបអរការផ្សះផ្សាគ្នាយ៉ាងជោគជ័យរវាងកូរ៉េទាំងពីរនេះ។ គ្មាននរណាម្នាក់នឹកស្មានដល់នោះទេថាកន្លែងដែលប្រធានាធិបតីអាមេរិក Bill Clinton បរិយាយថាជា “កន្លែងដែលគួរអោយខ្លាចបំផុតនៅលើផែនដី” និងជាកន្លែងដែលគេយកមកថតរឿងដ៏គួរអោយព្រឺព្រួចយ៉ាងល្បីល្បាញ ក្លាយយជាតំបន់ដែលគ្មានកងទ័ពនិងសន្តិភាពបំផុតទៅវិញ៕
អត្ថបទ ៖ Mali
ប្រភព ៖ yahoo