វិធីងាយៗក្នុងការសំអាតតំបន់ពិសេសរបស់ស្រ្ដី ដើម្បីការពារការឆ្លងមេរោគ
ស្រ្ដីតែងតែមានបញ្ហាជាច្រើនដែលបានកើតឡើង បើសិនជាពួកគេមិនមានការមើលថែឲ្យបានដិតដល់ទេនោះនិងធ្វើឲ្យមានការកើតមេរោគជាក់ជាមិនខាន។ ជាពិសេសតំបន់ពិសេសរបស់ស្រ្ដី ដែលនារីគ្រប់រូបមិនគួររំលងនៅការថែរក្សា ក៏ដូចជាសំអាតឲ្យបានស្អាតនោះទេ។ ខាងក្រោមនេះគឺជាវិធីដើម្បីឲ្យស្រ្ដីបានយល់ដឹងពីរបៀបនៃការសំអាតតំបន់ពិសេសរបស់ខ្លួន ដើម្បីជៀសវាងការឆ្លងមេរោគផ្សេងៗ៖
១. កុំព្យាយាមប្រើប្រាស់ថ្នាំសំអាតញឹកញាប់ពេក៖ ការដែលអ្នកប្រើប្រាស់ថ្នាំសំអាតលើសពី ២០ដងវាអាចបង្កឲ្យទ្វារមាសរបស់អ្នកមានបញ្ហា ដូចជាកើតមានបាក់តេរី ហើយអាចប្រឈមនិងការកើតជំងឺផ្សិតបានទៀតផង។

២. ការរក្សាតំបន់ទ្វារមាសរបស់អ្នកមានក្លិនល្អ៖ ដើម្បីឲ្យទ្វារមាសរបស់អ្នកមានក្លិនក្រអូបអ្នកមិនចាំបាច់ប្រើប្រាស់ជាមួយនឹងផលិតផលPH នោះទេព្រោះអ្នកកាន់តែប្រើកាន់តែធ្វើឲ្យទ្វារមាសរបស់អ្នកមិនល្អ។ តាមអ្នកជំនាញបាននិយាយថាទ្វារមាសរបស់ស្រ្ដីគ្រប់រូបគឺមានការការពារដោយខ្លួនឯងដោយយើងពុំចាំបាច់ប្រើប្រាស់សាប៊ូអ្វីទៀតឡើយ។

៣. វិធីលាងសំអាតទ្វារមាស៖ អ្នកគ្រាន់តែលាយទឹកក្ដៅអ៊ុនឲ្យនៅសីតុណ្ហភាពសមរម្យ ហើយប្រើដៃរបស់អ្នកសំអាតតំបន់ពិសេសថ្នមៗ។ អ្នកគួរតែជៀសវាងក្នុងការប្រើជាមួយនឹងសាប៊ូ រឺក៏ក្រណាត់ផ្សេងៗ។ ប្រសិនបើទ្វារមាសរបស់អ្នកពុំមានការរមាស់, ការមានក្លិនមិនល្អទេនោះ បានន័យថាទ្វារមាសរបស់អ្នកគឺមានសុខភាពល្អពុំមានអ្វីគួរឲ្យបារម្ភនោះទេ៕

អត្ថបទ៖ Sai
ប្រភព៖timesofindia