បុរសម្នាក់ត្រូវអធិការដ្ឋាននគរបាលខណ្ខមានជ័យឃាត់ខ្លួន ខណៈកំពុងឈរលក់គ្រឿងញៀន
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ៦កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៤និង០០នាទីទៀបភ្លឺ នៅចំនុចផ្លូវ៦០ម៉ែត្រសំណង់មិនរៀបរយក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ តួ ឃុណានរាជ ភេទ ប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃទី២៦ខែ មិថុនា ឆ្នាំ២០២០វេលាម៉ោង៤និង០០នាទីទៀបភ្លឺ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើបានសហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យ ឈ្មោះ តួ ឃុណានរាជ កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃើញមានក្រាមសថ្លាចំនួន ២១ កញ្ចប់ថង់តូច០១កញ្ចប់ថង់ធំល្មម (សង្ស័យជាគ្រឿងញៀន) ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន២១កញ្ចប់ថង់តូច០១កញ្ចប់ថង់ធំល្មម ។ បច្ចុបន្បន្នជនសង្ស័យ ឈ្មោះ តួឃុណារាជ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត