ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌ៧មករា ចុះផ្អាកទីតាំងយីហោ “2Night Music & Pub ” ដែលលួចបើកអាជីវកម្ម ផ្ទុយពីសារាចរណែនាំ!

    BY Khmernote Media June 27, 2020
    កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌ៧មករា ចុះផ្អាកទីតាំងយីហោ “2Night Music & Pub ” ដែលលួចបើកអាជីវកម្ម ផ្ទុយពីសារាចរណែនាំ!

    រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌ៧មករា ដឹកនាំដោយក្រឡាបញ្ជី ចុះផ្អាកទីតាំងភោជនីយដ្ឋាន “2Night” បណ្ណោះអាសន្ន បន្ទាប់ពីបានលួចបើកដំណើការផ្ទុយពីសារាចរណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ឋប្រឆាំងនិង ជម្ងឺកូវី១៩ ផងដែរ។

    ការចុះផ្អាកនេះធ្វើឡើងកាលពីវេលាម៉ោង១០៖៤៥នាទីយប់ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចភោជនីយដ្ឋានយីហោ “ធូណាយ 2Night Music & Pub” ដែលមានទីតាំងផ្ទះលេខ១២A ផ្លូវជាតិលេខ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    សូមបញ្ជាក់ថា កន្លងមកឯកឧត្ដមអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាឲ្យ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញ ធ្វើសកម្មភាព ដោយចុះបិទបៀរហ្គាឌិននានា ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការនិងទប់ស្កាត់ ការរីករាលដាល មេរោគកូវីដ ១៩ ខណៈដែលជម្ងឺនេះ បាននឹងកំពុងរីករាលដាល មិនថានៅលើពិភពលោក និងប្រទេសកម្ពុជា ដែលបានបង្កឲ្យមានការព្រួយបារម្ភ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះ។

    ការដាក់បទបញ្ជាបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ មិនា ឆ្នាំ២០២០ ពោលគឺក្រោយពីក្រសួងទេសចរណ៍ បានធ្វើសំណើទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដើម្បីឲ្យសម្តេចតេជោហ៊ុន សែន បិទបៀរហ្គាឌិននេះ ជាបណ្តោះអាសន្នបន្ថែមទៀត ខណៈដែររាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយមានការបិទខារ៉ាអូខេ ក្លឹបកំសាន្តទាំងអស់ទូទាំងប្រទេសហើយនោះ។

    លោកឃួង ស្រេង ក៏បានបញ្ជាក់ឲ្យបានដឹងផងដែរថាការបិទខាងលើនេះ គឺបិទតែទីតាំងបៀរហ្គាឌិន ខារ៉ាអូខេទីកន្លែងសប្បាយសុខភាពនិងក្លឹបកំសាន្តនានា ដែលមានការប្រមូលផ្ដុំប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ទីតាំងផ្សារលក់ដូរ គ្រប់ប្រភេទ គឺនៅរក្សាដដែល ដោយបងប្អូនប្រជាពលរដ្ឋ បន្តជីវកម្មលក់ដូរជាធម្មតា ។

    លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់និងបង្ការឱ្យបាននូវការឆ្លងរាលដាលនៃមេរោគកូវីដ ១៩៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay