ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អានអត្ថបទនេះរួច អ្នកប្រាកដជាចង់សាកល្បងទទួលទាន “តែសំបកចេក” ជាក់ជាមិនខាន

    BY Khmernote Media May 10, 2018
    អានអត្ថបទនេះរួច អ្នកប្រាកដជាចង់សាកល្បងទទួលទាន “តែសំបកចេក” ជាក់ជាមិនខាន

    – របៀបធ្វើតែសំបកចេក ៖ ជាដំបូង ព្យាយាមប្រើប្រាស់សំបកចេកណាដែលទុំខ្លាំង។ កាន់តែទុំកាន់តែល្អ ខណៈដែលសំបកនឹងប្រែជាកាន់តែស្ដើង និងផ្អែម ដោយសារតែអ័រម៉ូនរុក្ខជាតិធម្មជាតិម្យ៉ាងហៅថា ethylene ដែលបញ្ចេញដោយផ្លែឈើដូចជា ផ្លែចេក នៅពេលទុំ។ ដើម្បីទទួលបានតែសំបកចេក អ្នកប្រើប្រាស់សំបកចេកមួយផ្លែដែលអ្នកទើបនឹងទទួលទានសាច់រួច ឬប្រើប្រាស់ផ្លែចេកទាំងមូលតែម្ដង។ ប្រសិនបើអ្នកចង់ប្រើប្រាស់ចេកទាំងមូល ចូរកាត់ផ្នែកខាងចុងទាំងសងខាននៃផ្លែចេកចេញជាមុនសិន។ ដាក់សម្បក ឬផ្លែចេកធម្មជាតិទាំងមូលចូលក្នុងឆ្នាំងមួយ ហើយដាក់ដាំពុះជាមួយនឹងទឹកធម្មតាចំនួន ៣ ពែងសម្រាប់រយៈពេល ១០ នាទី។ បន្ទាប់មកចាក់ទឹកសំបកចេក​​​ចូលក្នុងកែវមួយ និងទុកចោលដល់ចុះត្រជាក់ក្ដៅឧណ្ហៗសិន សឹមទទួលទាន។

    – អត្ថប្រយោជន៍នៃតែសំបកចេក ៖

    ១. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល និងលើកកម្ពស់សុខភាពបេះដូង ៖ កម្រិតខ្ពស់នៃកូឡេស្តេរ៉ូលនឹងត្រូវបានកាត់បន្ថយ ឬថយចុះដោយសារតែបរិមាណនៃជាតិសសៃ fiber មិនរលាយ និងរលាយដែលមាននៅក្នុងផ្លែចេក។ ការពិតទៅ សំបកចេក គឺមានផ្ទុកជាតិសសៃច្រើនជាងសាច់ចេក។ ហើយកម្រិតនៃកូឡេស្តេរ៉ូលទាបនឹងកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង។ លើសពីនេះទៅទៀត សំបកចេក ក៏ដូចជាសាច់ចេកដែរ គឺមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់ដែលជួយធ្វើឲ្យមានតុល្យភាពនៃសារធាតុរាវ និងអេឡិចត្រូលីត្រក្នុងរាងកាយ គ្រប់គ្រង់ភាពត្រឹមត្រូវនៃចង្វាក់បេះដូង និងការពារប្រឆាំងបញ្ហានៃជំងឺបេះដូងផងដែរ។

    ២. បង្ការជំងឺមហារីក ៖ សំបកចេក គឺផ្ដល់នូវសមាសធាតុ anticarcinogenic ដ៏មានឥទ្ធិពល ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ cytoprotective និង antimutagenic ដែលជួយកាត់បន្ថយហានិភ័យនៃការវិវត្តន៍ទៅជាជំងឺមហារីក។ សំបកចេកក៏មានផ្ទុកសម្បូរទៅដោយសារធាតុ phytochemicals ដូចជា polyphenols និង carotenoids ដែលត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកផងដែរ។

    ៣. ជួយដល់ការសម្រួលអារម្មណ៍ និងប្រយុទ្ធប្រឆាំងជំងឺបាក់ទឹកចិត្ត ៖ សំបកចេកមានផ្ទុកនូវសារធាតុ tryptophan ដែលជាសារធាតុម្យ៉ាងជួយបង្កើនកម្រិតនៃអ័រម៉ូនអារម្មណ៍ល្អ serotonin និង dopamine។ អ័រម៉ូនទាំង ២ នេះ ជួយលើកកម្ពស់នៃអារម្មណ៍ ហើយក៏ជួយគ្រប់គ្រង់កម្រិតនៃភាពតានតឹង ឬស្ត្រេសផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវមួយចេញពីប្រទេសតៃវ៉ាន់ ហើយរាយការណ៍ដោយសារពត៌មាន Taipei Times បានឲ្យដឹងថា ទឹកសំបកចេកមួយផ្លែអាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត ខណៈដែលការសិក្សាស្រាវជ្រាវផ្សេងទៀតបានរកឃើញថា ការទទួលទានទឹកតែសំបកចេក ២ ផ្លែ ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ៣ ថ្ងៃ អាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងបង្កើនកម្រិតអ័រម៉ូនអារម្មណ៍ល្អ serotonin ក្នុងឈាមបានដល់ទៅ ១៦ ភាគរយ។

    ៤. ជួយឲ្យគេងលក់ស្រួល ៖ គ្រាន់តែទទួលទានតែសំបកចេក ក៏អាចជួយឲ្យអ្នកឆាប់គេងលក់ និងគេងលក់បានស្រួលស្កប់ស្កល់បានដែរ។ ហេតុផលដំបូងនោះ គឺសំបកចេកមានផ្ទុកនូវសារធាតុ tryptophan ដែលមានឥទ្ធិពលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែងងុយគេង បន្ទាប់ពីទទួលទានអាហារួច ដោយសារតែការកើនឡើងនៃកម្រិតអ័រម៉ូនអារម្មណ៍ល្អ serotonin។ ផ្លែចេក និងសំបករបស់វា គឺមានផ្ទុកនូវសារជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមខ្ពស់ ហើយសារជាតិទាំង ២ នេះ ជួយលើកកម្ពស់ការគេង។ ប្រសិនបើអ្នកមានបញ្ហាពិបាកក្នុងការគេងលក់ នោះអាចនឹងមានន័យថា រាងកាយរបស់អ្នកខ្វះនូវជាតិម៉ាញ៉េស្យូមហើយ ដូច្នេះការទទួលទានតែសំបកចេកអាចជួយអ្នកទទួលបាននូវជាតិរ៉ែសំខាន់នេះ។

    ៥. លើកកម្ពស់ការស្រកទម្ងន់ ៖ សំបកចេកមានផ្ទុកកម្រិតនៃជាតិសសៃរលាយ និងរលាយខ្ពស់ដែលជួយធ្វើឲ្យដំណើរការនៃការរំលាយអាហារមានសភាពយឺតជាងធម្មតាបណ្ដាលឲ្យមានអារម្មណ៍ថាឆ្អែតបានយូរ ហើយថែមទាំងកាត់បន្ថយចំណង់អាហារផងដែរ។ក្រៅពីជាតិសរសៃដែលផ្ដល់សុខភាពល្អហើយនោះ សំបកចេកក៏មានផ្ទុកដល់ទៅ ៤០ ភាគរយនៃសារជាតិប៉ូតាស្យូមដែលរាងកាយត្រូវការចាំបាច់រៀងរាល់ថ្ងៃ ដើម្បីដំណើរការរំលាយអាហារមានសភាពល្អប្រសើរ។ នៅពេលដែលប្រព័ន្ធរំលាយ ឬបំប្លែងអាហារដំណើរដូចប្រក្រតីនោះរាងកាយនឹងដុតបំផ្លាញកាន់តែច្រើនបន្ថែមទៀត។ វាក៏ជួយក្នុងការផ្តល់ថាមពលបន្ថែមដល់សាច់ដុំផងដែរ ដូច្នេះដំណើរការនៃការដុតបំផ្លាញកាឡូរីក្នុងរាងកាយ គឺកាន់តែសកម្មឡើង៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Naturallivingideas

    Share This Post:
    MPO4D jitutoto mpo4d Mpoplay