ខ្មែរណូត

ស្វែងរក

  • PR

    គន្លឹះសំខាន់ៗធ្វើឲ្យ ម៉ាស៊ីនត្រជាក់ រថយន្តដំណើរការ បានល្អនៅរដូវក្ដៅ

    BY Khmernote Media May 10, 2018
    គន្លឹះសំខាន់ៗធ្វើឲ្យ ម៉ាស៊ីនត្រជាក់ រថយន្តដំណើរការ បានល្អនៅរដូវក្ដៅ

    ធម្មតានៅរដូវក្ដៅ ម៉ាស៊ីនត្រជាក់រថយន្តតែងតែមិនសូវត្រជាក់។ ដោយសារអាកាសធាតុខាងក្រៅក្ដៅខ្លាំងពេក មិនថាអ្នកខំបើកម៉ាស៊ីនត្រជាក់ខ្លាំងយ៉ាងណាក៏អ្នកនៅមានអារម្មណ៍មិនត្រជាក់ និងធ្វើឲ្យរថយន្តកាន់តែស៊ីសាំងច្រើនជាងធម្មតាទៅវិញ។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗធ្វើយ៉ាងណាដើម្បីឲ្យម៉ាស៊ីនត្រជាក់ដំណើរការបានល្អនៅរដូវក្ដៅ និងមិនធ្វើឲ្យរថយន្តស៊ីសាំងច្រើនជាងធម្មតា៖

    1. ចំហរបង្អួចរថយន្តបន្តិចពេលចតរថយន្តក្រោមកម្ដៅថ្ងៃ
    នៅពេលអ្នកចតឡានក្រោមកម្ដៅថ្ងៃយូរធ្វើឲ្យផ្នែកខាងក្នុងរថយន្តក្ដៅខ្លាំងដោយគ្មាខ្យល់ចេញចូល។ ហេតុនេះអ្នកគួរចំហរបង្អួចរថយន្តបន្តិចដើម្បីឲ្យមានខ្យល់ចេញចូល ដើម្បីនៅពេលអ្នកបើកម៉ាស៊ីនត្រជាក់ រថយន្តនឹងឆាប់ត្រជាក់ជាងមុន។

    2. បើកកញ្ចក់រថយន្តឲ្យអស់បន្ទាប់ពីបញ្ឆេះរថយន្ត
    ក្រោយពីបញ្ឆេះរថយន្តរួចអ្នកត្រូវបើកកញ្ចក់រថយន្តឲ្យអស់ បើកម៉ាស៊ីនត្រជាក់ ហើយជិះនៅលើផ្លូវមួយសន្ទុះដើម្បីឲ្យមានខ្យល់ចេញចូលក្នុងរថយន្ត នោះកម្ដៅក្នុងរថយន្តនឹងឆាប់ថយចុះធ្វើឲ្យម៉ាស៊ីត្រជាក់ឆាប់ត្រជាក់ និងមិនធ្វើឲ្យរថយន្តស៊ីប្រេងខ្លាំង។

    3.ចតរថយន្តនៅក្រោមម្លប់ប្រសិនបើអាចធ្វើបាន ចូរចតនៅក្រោមដើមឈើ អាគារឬនៅកន្លែងដែលត្រជាក់ដែលមិនធ្វើឲ្យរថយន្តក្ដៅខ្លាំង។

    4. គួរមានរបាំងសម្រាប់បាំងថ្ងៃក្នុងរថយន្តអ្នកគួរទិញរបាំងសម្រាប់បាំងថ្ងៃដាក់ក្នុងរថយន្ត នៅក្រោមកម្ដៅថ្ងៃវាអាចជួយការពារនិងកាត់បន្ថយកម្ដៅថ្ងៃចូលនៅក្នុងរថយន្ត។

    5. ពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តទៀងទាត់ការត្រួតពិនិត្យនិងថែទាំម៉ាស៊ីនត្រជាក់រថយន្ត ឲ្យទៀតទាត់ពិតជាសំខាន់ណាស់។ មុនរដូវក្ដៅមកដល់ អ្នកគួរតែយករថយន្តទៅមជ្ឈមណ្ឌលថែទាំរថយន្តដើម្បីឲ្យអ្នកជំនាញពិនិត្យមើលប្រព័ន្ធម៉ាស៊ីនត្រជាក់ ជៀសវាងមានការខូចខាតឬលេចធ្លាយជាដើម។

    ជាមួយគ្នានេះ ក្រុមហ៊ុន Ford ក៏មានកម្មពិសេសសម្រាប់អតិថិជនរដូវក្ដៅនេះផងដែរ។ មជ្ឈមណ្ឌលជួសជុលរថយន្ត Ford បានផ្ដល់នូវសេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ក្នុងតម្លៃពិសេស ដោយលោកអ្នកចំនាយត្រឹមតែ $50 តែប៉ុណ្ណោះ ក្នុងនោះរូមមានការបូមយកហ្កាស ចាស់របស់ម៉ាស៊ីនត្រជាក់ ការបឺតខ្យល់ និងសំណើមចេញពីប្រព័ន្ធម៉ាស៊ីនត្រជាក់ ការត្រួតពិនិត្យឡើងវិញរបស់ប្រព័ន្ធ ម៉ាស៊ីនត្រជាក់ទូទៅ ការពិនិត្យឡើងវិញលើការលេចធ្លាយម៉ាស៊ីនត្រជាក់ ការបញ្ចូលហ្គាសថ្មី និងប្រេងថ្មី តាមកម្រិតរបស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងការលាងសម្អាត ម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ។ កម្មវិធីពិសេសនេះ ចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០១៨។

    សូមមកទទួលយកអត្ថប្រយោជន៍ទាំងអស់នេះពីមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ថ្ងៃនេះ នោះលោកអ្នកនឹងអាចបើកបរដោយរលូន មិនថាស្ថិតនៅក្រោមអាកាសធាតុក្ដៅយ៉ាងណានោះទេ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay