ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្លឹបបាល់ទាត់វិសាខា បញ្ជាក់ថា កីឡាករ ទៀត គឹមហេង មាន​ដុំ​ឈាម​តូច​មួយនៅ​ចន្លោះ​លលាដ៍ និង​ខួរ​ក្បាល និងប៉ះ​ទង្គិ​ច​បញ្ហា​ផ្លូវ​ចិត្ត ដោយ​សារ​បាត់​បង់​មនុស្ស​ជា​ទី​ស្រ​លាញ់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

    BY Khmernote Media June 28, 2020
    ក្លឹបបាល់ទាត់វិសាខា បញ្ជាក់ថា កីឡាករ ទៀត គឹមហេង មាន​ដុំ​ឈាម​តូច​មួយនៅ​ចន្លោះ​លលាដ៍ និង​ខួរ​ក្បាល និងប៉ះ​ទង្គិ​ច​បញ្ហា​ផ្លូវ​ចិត្ត ដោយ​សារ​បាត់​បង់​មនុស្ស​ជា​ទី​ស្រ​លាញ់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០១រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿង (មិនចាំម៉ាក) បានបោះពួយយ៉ាងលឿនបុកម៉ូតូមួយគ្រឿងពេញទំហឹង និងអូសទាំងម៉ូតូទាំងមនុស្សជាង៣០ម៉ែត្រ ហើយរត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមាននារីរូបស្រស់ម្នាក់ឈ្មោះ គ្រី សុខដាលែន ហៅជ្រុយ  អាយុ១៨ឆ្នាំ ជាសិស្សសាលាវិទ្យាល័យទួលទំពូង បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម និងបុរសម្នាក់ទៀតឈ្មោះ ទៀត គឹមហេង ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បានរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។

    ជុំវិញករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ក្លឹបបាល់ទាត់វិសាខា ក៏បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “🙏 ជូនពរកីឡាករ ទៀត គីមហេង ឆាប់ជាសះស្បើយ 🙏 គ្រួសារកីឡាបាល់ទាត់វិសាខា ពិតជាមានការ​សោក​ស្ដាយ​ជា​ខ្លាំង ចំពោះ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​អា​ក្រក់ កាល​ពី​យប់​រំ​លង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០២០ ដែល​បង្ក​ដោយ​រថ​យន្ដ​ទំ​នើប មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​បុក​ម៉ូតូ​ម៉ាក PCX ដែល​ជិះគ្នា ២នាក់ ​ដោយ​​កីឡាករ ទៀត គឹមហេង (រងរបួសធ្ងន់) និង​មិត្ត​ស្រី (បណ្ដា​ឲ្យ​ស្លាប់​បង់​ជីវិត​ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ) ។

    បន្ទាប់ពីកើតហេតុ ទៀត គឹមហេង ត្រូវ​បា​ន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ដែល​មក​ទល់​ពេល​នេះ ក្រុម​គ្រូ​ពេទ្យកំ​ពុង​តាម​ដាន​ស្ថាន​ភាព​គេ​នៅ​ឡើយ ។ វេជ្ជបណ្ឌិត បាន​បញ្ជា​ក់​ថា ក្រោយ​ធ្វើ​ការ​ស្កេន​ជំ​ហាន​ដំបូង គឹមហេង មាន​ដុំ​ឈាម​តូច​មួយ នៅ​ចន្លោះ​លលាដ៍ និង​ខួរ​ក្បាល ដែល​ត្រូវ​ធ្វើ​ការ​តាម​ដាន ៤៨​ម៉ោង ប្រ​សិន​បើ​ឈាម​នោះ មិន​រីក​ទេ មា​ន​ន័យ​ថា ស្ថាន​ភាព​ល្អ​ប្រ​សើរ មិន​ចាំ​បាច់​ព្យា​បាល​តាម​ការ​វះ​កា​ត់​ឡើយ តែ​បើ​ឈាម​កក​នោះ រីក​ធំ​ឡើង​ក្រុម​គ្រូ​ពេទ្យ នឹង​ពិនិត្យ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង ហើយ​ភាគ​រយ​ច្រើន​អាច​ប្រើ​​វិធី​ព្យា​បាល​ដោយ​វះកាត់ ។ ពាក់​ព័ន្ធ​ស្មារ​តី​វិញ គឺ​មាន​ស្ថាន​ភាព​ធម្មតា គ្រាន់​តែប៉ះ​ទង្គិ​ច​បញ្ហា​ផ្លូវ​ចិត្ត ដោយ​សារ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រ​លាញ់ ។ យើង​ទាំង​អស់​គ្នា សូម​ផ្ដល់​កម្លាំង​ចិត្ត និង​ជូនពរ គឹមហេង ឆាប់​ជាសះ​ស្បើយ​ឆាប់ៗ ។

    ក្នុងឱកាសនេះដែរ តាងនាមគ្រួសារបាល់ទាត់វិសាខា សូម​អំពាវ​នាវ​ឲ្យសមត្ថកិច្ច ជួយស្វែងរកអត្តសញ្ញាណរថយន្ដ និង​ជន​បង្ក ដើម្បី​ចាត់វិធានការតាមផ្លូវច្បាប់ ។ បន្ថែមលើនេះ ក្លិប​កីឡា​បាល់​ទាត់ វិសាខា ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជា​មួយ​គ្រួសារ​មិត្តស្រីរបស់កីឡាករ ទៀត គឹមហេង ដែល​បាន​បាត់​បង់​កូន​ជាទីស្រលាញ់ស្មើជីវិតផងដែរ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay