ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួស ១០នាក់ កាលពីថ្ងៃទី២៨ ខែមិថុនា

    BY Khmernote Media June 29, 2020
    គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួស ១០នាក់ កាលពីថ្ងៃទី២៨ ខែមិថុនា

    ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែមិថុនា បានសម្លាប់មនុស្ស ៣នាក់ និងរបួស ១០នាក់។

    នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៣នាក់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៥នាក់ មូលហេតុបណ្តាលមកពីបើកបរលើសល្បឿនហួសការកំណត់ មិនប្រកាន់ស្តាំ មិនប្រកាន់ឆ្វេង ស្រវឹង និងកត្តាយានយន្ត ដែលនាំឲ្យខូចខាត ម៉ូតូ ៦គ្រឿង រថយន្តធុនតូច ៣គ្រឿង រថយន្តធុនធំ ៤គ្រឿង យានយន្ត ១គ្រឿង ។

    ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈការប្រកាន់ភ្ជាប់នូវការបើកបរលើស ពីល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងស្តុបសញ្ញា ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay