ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃនៅថ្ងៃច័ន្ទនេះ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧នាក់ ចេញពីកន្លែងស្នាក់ដាច់ដោយឡែករៀបចំដោយរដ្ឋ

    BY autoadmin June 29, 2020
    ប្រទេសថៃនៅថ្ងៃច័ន្ទនេះ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧នាក់ ចេញពីកន្លែងស្នាក់ដាច់ដោយឡែករៀបចំដោយរដ្ឋ

    រដ្ឋលេខាធិការអចិន្រ្តៃយ៍ក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត Sukhum Karnchanapimai នៅថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណី COVID-19 ថ្មីចំនួន ៧ ដែលជាករណីនាំចូល ចេញពីកន្លែងនៅដាច់ដោយឡែករៀបចំដោយរដ្ឋាភិបាលថៃ។ នៅថ្ងៃនេះប្រទេសថៃក៏គ្មានអ្នកស្លាប់ថ្មីដែរ ខណៈគ្មានករណីក្នុងស្រុករយៈពេល ៣៥ ថ្ងៃមកហើយ។ ដូច្នេះមានន័យថា ប្រទេសថៃមានករណីសរុបចំនួន ៣,១៦៩ និងស្លាប់សរុប ៥៨នាក់។

    គិតមកទល់ពេលនេះប្រទេសថៃនៅសល់អ្នកជំងឺតែ ៥៨នាក់ ដែលកំពុងសម្រាកព្យាបាល និងមានពលរដ្ឋចំនួន ៣,០៥៣ នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះ។ លោកវេជ្ជបណ្ឌិត Sukhum Karnchanapimai បាននិយាយថា អ្នកជំងឺដែលរកឃើញពីកន្លែងនៅដាច់ដោយឡែក ភាគច្រើនត្រូវបានរកឃើញវិជ្ជមានជាមួយជំងឺនៅ ៥ថ្ងៃ បន្ទាប់ពីដាក់ចត្តាឡីស័ក ក៏ប៉ុន្តែការនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ គឺនៅតែចាំបាច់។ ចំណែកករណីទូទាំងពិភពលោកពេលនេះមាន ១០.២ លាននាក់ ខណៈការស្លាប់មានជាង ៥០០,០០០ នាក់ហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: