ដោយសារតែចំណុចទាំងនេះហើយ ទើបប្រទេសសឹង្ហបុរីត្រូវបានជ្រើស ដើម្បីរៀបចំជំនួបរវាងលោក ដូណល់ត្រាំ និងលោក គីម ជុងអ៊ុន
សម្រាប់កាលបរិច្ឆេទ និងពេលវេលានៃកិច្ចប្រជុំកំពូលរវាងលោក Donald Trump និង Kim Jong-un ត្រូវបានប្រកាសជាផ្លូវការហើយ គឺនាថ្ងៃទី12 ខែមិថុនា ខាងមុខនេះ នៅឯប្រទេសសិង្ហបុរី។ អ្វីដែលមនុស្សជាច្រើនបានចោទជាសំណួរគឺ ហេតុអ្វីបានជាប្រទេសសិង្ហបុរីត្រូវបានជ្រើសជាប្រទេសរៀបចំកម្មវិធីកិច្ចប្រជុំកំពូលមួយនេះ?
ចំណុចទី១៖ គឺផ្ដោតសំខាន់ទៅលើសុវត្ថិភាព។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍ប្រហែលជាត្រូវបានជ្រើសរើសសម្រាប់ការការពារសន្តិសុខ និងតាមដានកំណត់ត្រានៃការធ្វើកិច្ចប្រជុំកំពូលអន្តរជាតិនេះ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ប្រទេសដ៏សែនទំនើបនេះមានប្រព័ន្ធការពារសុវត្ថិភាពរឹងមាំ ហើយក៏ត្រូវបានចាត់ចូលជាប្រទេសដែលមានសុវត្ថិភាពបំផុតមួយក្នុងចំណោមប្រទេសដ៏ទៃទៀតក្នុងតំបន់អាស៊ីដែរ។ គោលនយោបាយនៃប្រទេសនេះ គឺមានការរឹតបន្តឹងតឹងរ៉ឹងលើប្រព័ន្ធផ្សព្វផ្សាយ និងការប្រមូលផ្តុំគ្នាជាសាធារណៈ ហើយរាល់សកម្មភាពទាំងអស់នឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ដូចគ្នាទៅនឹងទីក្រុងក្រុងព្យុងយ៉ាង ដែរ។
ចំណុចទី២៖ ប្រទេសសឹង្ហបុរី កម្រនឹងមានទំទាក់ទំទងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ប៉ុន្ដែប្រទេសនេះបានចាត់ទុកសហរដ្ឋអាមេរិកគឺជាដៃគូដ៏ជិតស្និទ្ធមួយ ខណៈពេលដែលសាធារណរដ្ឋប្រជាមានិតកូរ៉េ គឺជាអ្នកកាន់កាប់ស្ថានទូតដែលកំពុងដំណើរការយ៉ាងពេញលេញក្នុងរដ្ឋធានី។

ប្រទេសសឹង្ហបុរី និងសាធារណរដ្ឋប្រជាមានិតកូរ៉េ ធ្លាប់មានប្រវត្តិកិច្ចសហប្រតិបត្តិការគ្នាជាយូរមកហើយ ពោលគឺច្បាប់ទី១ ទាក់ទងទៅនឹងការគ្រប់គ្រងលើភោជនីយដ្ឋាននានាក្នុងទីក្រុងព្យុងយ៉ាង ត្រូវបានកំណត់ឡើងដោយប្រជាជនសឹង្ហបុរី ប៉ុន្ដែក្រោយមកទំនាក់ទំនងរបស់ប្រទេសទាំង២ហាក់មានការល្អក់ករនឹងគ្នា នៅពេលដែលប្រទេសសឹង្ហបូរីបានដាក់កំហិតលើអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម។
ចំណុចទី៣៖ ប្រទេសសឹង្ហបូរី ធ្លាប់មានកំណត់ត្រាជាមួយនឹងការរៀបចំកម្មកិច្ចប្រជុំកំពូលៗច្រើនផងដែរ ដូចជាកាលពីមួយរយៈមុន ប្រទេសនេះបានរៀបចំកិច្ចប្រជុំឲ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។ លើសពីនេះទៅទៀត សឹង្ហបុរីគឺជាប្រទេសដ៏ស្អាតមួយ និងមានទំនាក់ទំនងល្អរវាងបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក។
ត្រឡប់ទៅកាន់ឆ្នាំ2015 វិញ ប្រធានាធិបតីចិនលោក Xi Jinping បានជ្រើសរើសប្រទេសសឹង្ហបុរី ធ្វើជាទីតាំងកិច្ចប្រជុំប្រវត្តិសាស្ត្រជាមួយនឹងថ្នាក់ដឹកនាំកោះតៃវ៉ាន់លោក Ma Ying-jeou។ កិច្ចប្រជុំនោះដំណើរការទៅដោយជោគជ័យជាមួយនឹងការរៀបចំល្អឥតទាស់ និងសុវត្ថិភាពខ្ពស់គ្មានក្ដីបារម្មណ៍សោះឡើយ។ ក្រៅពីនេះ សឹង្ហបុរីក៏ធ្លាប់រៀបចំកម្មវិធីកិច្ចសន្ទនា Shangri-La ប្រចាំឆ្នាំ ដែលគេស្គាល់ថាជាវេទិកាការពារមួយត្រូវបានចូលរួមជាទៀងទាត់ដោយប្រមុខរដ្ឋរដ្ឋមន្ដ្រីការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់។
សម្រាប់ពេលនេះ ទីតាំង និងកាលបរិច្ឆេទត្រូវបានជ្រើសរើសរួចហើយ។ ឯមនុស្សជាច្រើនសង្ឃឹមថា ប្រទេសនេះនឹងនៅតែត្រូវបានគេជឿជាក់ថា នឹងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដែលកសាងពន្លឺនៃក្តីសង្ឃឹមលើការរំសាយអាវុធនុយក្លេអ៊ែរ និងសន្ធិសញ្ញាសន្តិភាពផ្លូវការដើម្បីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ 1950-53 ។

អត្ថបទ៖ Fu
ប្រភព៖ cgtn