សង្គម

ក្រុមអ្នកជំនាញ៖ យុវជនជំនាន់ក្រោយត្រូវការជំនាញទាំង៧នេះ ដើម្បីក្តាប់បានឱកាសការងារល្អនៅក្នុងសង្គម

BY
Khmernote Media
May 23, 2018

ចំនួនមនុស្សកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការប្រកួតប្រជែងគ្នាក្នុងការដណ្ដើមយកការងារល្អនៅក្នុងសង្គម ក៏កាន់តែកើនឡើងខ្ពស់ដែរ។ អ្នកមានសមត្ថភាពខ្ពស់មានឱកាសការងារច្រើន ខណៈមនុស្សធម្មតាមួយចំនួនរកតែការងារល្អមួយធ្វើគ្មានផង។ ដើម្បីធានាបានឱកាសការងារល្អៗនៅក្នុងពេលអនាគត ក្រុមអ្នកជំនាញបានមើលឃើញថា ក្រុមក្មេងៗជំនាន់ក្រោយ ត្រូវតែខំប្រឹងប្រែងបង្កើត និងដុសខាត់ជំនាញទាំង ៧ ខាងក្រោមនេះ៖

១. ជំនាញក្នុងការត្រិះរិះ ពិចារណា និងដោះស្រាយបញ្ហា៖ អ្នកមានជំនាញនេះនឹងក្លាយជាបុគ្គលិកសំខាន់នៅក្នុងក្រុមហ៊ុន បើធៀបទៅនឹងបុគ្គលិកដទៃ ដែលមានកម្រិតចំណេះដឹងទូទៅស្មើគ្នាតែគ្មានជំនាញនេះ។

២. ជំនាញក្នុងការសហការក្នុងបណ្តាញការងារ និងភាពជាអ្នកដឹកនាំ៖ ជំនាញនេះពិតជាចាំបាច់ ព្រោះថាដើម្បីទទួលបានជោគជ័យធំៗ អ្នកត្រូវធ្វើការជាក្រុម និងដឹកនាំក្រុមនេះស្វែងរកភាពជោគជ័យជូនក្រុមហ៊ុមហ៊ុនរបស់អ្នក។

៣. ភាពរហ័សរហួន ​និងការសម្របខ្លួន៖ បុគ្គលិកដែលធ្វើការបានលឿននឹងបានទៅដល់កន្លែងជោគជ័យមុនគេ ខណៈដែលការសម្របខ្លួនជាកត្តាមិនអាចខ្វះបានក្នុងសង្គមការងារ ដែលមានទៅដោយប្រភេទមនុស្សផ្សេងៗគ្នាជាច្រើន។

៤. គំនិតផ្តួចផ្តើមនិងសហគ្រិនភាព៖ ប្រសិនបើបុគ្គលិកណាម្នាក់ ដែលមានជំនាញនេះពួកគេនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីថ្នាក់លើ។

៥. ជំនាញក្នុងការទំនាក់ទំនងទាំងសរសេរ និងនិយាយ៖ ដើម្បីចងជាប់ចិត្តអ្នកណាម្នាក់ទាំងមិត្តរួមការងារ ថ្នាក់លើ និងដៃគូអាជីវកម្ម អ្នកពិតជាមិនអាចខ្វះជំនាញនេះបានទេ។

៦. វាយតម្លៃ និងវិភាគព័ត៌មាន៖ ដោយសារតែការបំពុលព័ត៌មានបន្តកើតមានច្រើននៅក្នុងសង្គមការងារ និងសង្គមខាងក្រៅ អ្នកត្រូវវាយតម្លៃ និងច្រោះយកតែព័ត៌មានណាត្រឹមត្រូវ និងសំខាន់សម្រាប់អ្នក។

៧. ចង់ដឹងចង់ឃើញរឿងថ្មីៗ និងមានគំនិតស្រមើស្រមៃច្រើន៖ ជំនាញនេះនឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលិក ដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងជាបុគ្គលិកសំខាន់នៅកន្លែងការងារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ weforum

Share This Post: