ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គន្លឹះងាយៗជួយឲ្យអ្នកទទួលបានការរៀបចំខ្លួនដ៏ត្រឹមត្រូវ

    BY Khmernote Media May 11, 2018
    គន្លឹះងាយៗជួយឲ្យអ្នកទទួលបានការរៀបចំខ្លួនដ៏ត្រឹមត្រូវ

    នារីគ្រប់រូបអាចគិតថាសម្លៀកបំពាក់គឺមិនមានភាពសំខាន់អ្វីទេត្រឹមតែជារបស់ដែលមានម៉ាក់ល្បីនោះគឺឡូយហើយសម្រាប់ពួកគេ។ ប៉ុន្ដែអ្នកមិនដឹងទេថាទោះបីជាម៉ាក់ល្បីយ៉ាងណាក៏ដោយ បើសិនជាអ្នកមិនធ្វើការផ្គូរផ្គង់ឲ្យបានត្រឹមត្រូវនោះអ្នកក៏មិនទទួលបានភាពស្រស់ស្អាត ក៏ដូចជាភាពទាក់ទាញផងដែរ។ ហេតុនេះអ្នកត្រូវតែមានការផ្គូរផ្គង់មួយដ៏ត្រឹមត្រូវ ខាងក្រោមនេះគឺជាគន្លឹះងាយៗជួយឲ្យអ្នកមានការរៀបចំខ្លួនឲ្យបានត្រឹមត្រូវ៖

    ១. ការតុបតែងខាងក្រៅ៖ ដើម្បីធ្វើឲ្យការតុបតែងខ្លួនរបស់អ្នកមិនមានភាពស៊ាំ អ្នកគួរតែបន្ថែមជាមួយនឹងកន្សែងបង់ក, កាបូប រឺក៏លេងស្ទាយជាមួយនឹងស្បែកជើងជាដើម ចូលជ្រើសរើសពណ៌ណាដែលស្រាលៗព្រោះវាជួយឲ្យអារម្មណ៍ស្រស់ស្រាយទៅតាមនោះដែរ។

    ២. បន្ថែមជាមួយនឹងអាវក្រៅ៖​ អាវក្រៅជាស្ទាយមួយដែលមានការពេញនិយមជាខ្លាំង ដែលសម្រាប់ការពារពេលដល់រដូវត្រជាក់ លើសពីនេះអ្នកដែលធ្វើការតែងតែលេងស្ទាយអាវក្រៅដើម្បីទទួលបាននូវភាពថ្លៃថ្នូរ។

    ៣. ការលេងស្ទាយជាមួយនឹងសំពត់៖ អ្នកមិនគួរយកពណ៌ណាដែលដិតពេកនោះទេ លើសពីនេះកុំយកស្ទាយដែលមានចង្កេះវែងពេក។ សំពត់ជាស្ទាយមួួយដែលធ្វើឲ្យនារីទទួលបាននូវភាពស្រស់ស្អាត ជាពិសេសធ្វើឲ្យឃើញជើងដ៏ស្រលូន។

    ៤. ការលេងស្ទាយជាឈុត៖ បើសិនជាអ្នកនឿយហត់នៅក្នុងការផ្គូរផ្គង់សម្លៀកបំពាក់ ដូចនេះអ្នកអាចជ្រើសរើសអាវជាឈុតក៏ទទួលបានភាពស្រស់ស្អាតផងដែរ ដោយអ្នកអាចបន្ថែមជាមួយនឹងខ្សែក្រវ៉ាត់ចង្កេះបន្ដិចកាន់តែមានភាពទាក់ទាញ៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay