កូវីដ-១៩

សាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីចំនួន ២១៥ ករណី នៅថ្ងៃពុធនេះ ដែលនាំឱ្យចំនួនសរុបកើនដល់ ៤៤,១២២ ករណី

BY
autoadmin
July 1, 2020

សាំងហ្គាពួរមានករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១៥ ករណី ដែលត្រូវបានបញ្ជាក់នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសនេះកើនដល់ ៤៤,១២២ ករណី។ ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃពុធនេះថា ករណីទាំងនោះរួមមានករណីសហគមន៍ចំនួន ១០ ហើយក្នុងនោះមានជនជាតិសាំងហ្គាពួរឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ ៦ នាក់ និងអ្នកកាន់ការងារចំនួន ៤នាក់។ ភាគច្រើននៃករណី COVID-19 នៅសាំងហ្គាពួរ គឺចេញពីពលករចំណាកស្រុកដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។

កាលពីថ្ងៃអង្គារម្សិលមិញនេះ មានអ្នកស្នាក់នៅអចិន្រ្តៃយ៍ម្នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសឥណ្ឌា បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ដែលធ្វើឱ្យគាត់ក្លាយជាករណីនាំចូលជាលើកដំបូង ចាប់តាំងពីថ្ងៃទី១៤ ខែមិថុនា។ រហូតមកទល់ពេលនេះសាំងហ្គាពួរក៏បានព្យាបាលអ្នកជំងឺជាសះស្បើយចំនួន ៣៨,៤៨៨ នាក់ផងដែរ ហើយប្រទេសនេះមានករណីស្លាប់តែ ២៦នាក់ ប៉ុណ្ណោះ។ ចំណែកករណីជុំវិញពិភពលោកពេលនេះមានប្រហែល ១០.៥ លាននាក់ ខណៈការស្លាបបានកើនជាង ៥១០,០០០ នាក់ហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: