ចម្លែកមែន ! ស្រ្តីម្នាក់បង្ហោះរូបអាក្រក់ៗរបស់ខ្លួននៅលើបណ្តាញសង្គម Twitter ព្រោះចង់បង្ហាញបទពិសោធន៍ដែលធ្លាប់រងអំពើរហឹង្សាក្នុងគ្រួសារទៅកាន់ពិភពលោក
- February 12, 2018
ប្រទេសជប៉ុន ៖ មនុស្សបានចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម រួមមានទាំងបទពិសោធន៍ល្អ អាក្រក់ សប្បាយនិងរងទុក្ខវេទនាទៀតផង។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវសោកសង្រេងមួយ ដែលស្ត្រីជនជាតិជប៉ុនម្នាក់បានបង្ហោះរូបអាក្រក់ៗរបស់នាងលើបណ្តាញសង្គមដើម្បីបង្ហាញពីបទពិសោធន៍ដែលនាងទទួលបានដោយសារហឹង្សាក្នុងគ្រួសារ។ រូបភាពអាក្រាតរបស់ស្រ្តីរាងស្តើងម្នាក់ដែលមានតែស្បែកដណ្តប់ឆ្អឹងត្រូវបានបង្ហោះលើបណ្តាញសង្គម Twitter។

នារីម្នាក់នោះបានប្រាប់វាជារឿងដែលបានកើតឡើងកាលពី១០ឆ្នាំមុន នៅពេលដែលនាងទៅនៅជាមួយជីតារបស់នាង។ នាងត្រូវបានគេបង្ខាំងទុកនៅក្នុងបន្ទប់តូចមួយ ហើយមិនបានផ្តល់ចំណីអោយហូបចុកគ្រប់គ្រាន់នោះទេ។ នាងតែងតែត្រូវបានគេដាក់ទោសដោយវាយធ្វើបាបប្រសិនបើចាប់បានថានាងលួចបរិភោគអាហារ នៅពេលនោះនាងមានទម្ងន់ត្រឹមតែ១៥គីឡូតែប៉ុណ្ណោះ។ ក្នុងនោះនាងមិនបានបញ្ជាក់នោះទេថាជាជីតារបស់នាង រឺក៏នរណាដែលធ្វើទង្វើរដ៏ឃោរឃៅបែបនេះដាក់នាងនោះ។ មានអ្នកប្រើប្រាស់អ៊ីនធីណែតខ្លះមានចម្ងល់ថារូបភាពនេះអាចជាការកែច្នៃទេ តែវាត្រូវបានគេបញ្ជាក់និងទទួលស្គាល់ថាជារឿងពិត៕





ប្រភព ៖ sanook
- Share This Post:






